ដំបូន្មានខ្លះៗដែលអ្នកទើបតែរៀបការថ្មីថ្មោងគួរធ្វើតាម ដើម្បីសាងសុភមង្គល
ការដែលចង់រួមរស់នៅជាមួយគ្នាបានយូរត្រូវការការលះបង់ហើយមិនមែនតែក្ដីស្រលាញ់មួយគ្រប់គ្រាន់នោះទេ វាត្រូវការរឿងច្រើនយ៉ាងទៀតដូចជា៖
១) ចំណាយពេលនៅជាមួយគ្នាឲ្យច្រើន៖ មិនថារវល់យ៉ាងណាអ្នកគួរតែចែកពេលវេលាឲ្យបានល្អសម្រាប់ជីវិតគូរបស់អ្នក ព្រោះថាបើអ្នកចំណាយពេលវេលាជាមួយគ្នាច្រើន អ្នកនឹងមានភាពស្និទ្ធស្នាលជាងមុនហើយយល់ពីគ្នាបានច្រើនជាងមុនផងដែរ។
២) ឆ្លងឧបសគ្គជាមួយគ្នា៖ មិនថាឧបសគ្គនោះពិបាកឆ្លងកាត់យ៉ាងណាក៏ដោយ អ្នកត្រូវតែតស៊ូជាមួយគ្នា កុំបោះបង់គ្នាចោលឲ្យសោះ។
៣) ធ្វើអ្វីមួយរួមគ្នា៖ វាសំដៅដូចជាការចាប់ផ្ដើមអាជីវកម្មជាមួយគ្នាជាដើម។
៤) រៀបចំពេលវេលាផ្ទាល់ខ្លួន៖ អ្នកមិនគួរនៅជាមួយគ្នារហូតពេកនោះទេ គួរតែផ្ដល់ឱកាសឲ្យដៃគូរបស់អ្នកមានពេលផ្ទាល់ខ្លួនឬជាមួយមិត្តភ័ក្ដិជាដើម៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.rd.com