ការងារទាំង៥ប្រភេទ ដែលអាចរកចំណូលបាន១លានដុល្លារក្នុងមួយឆ្នាំ
តើអ្នកណាខ្លះចង់ក្លាយជាសេដ្ឋី? អ្នកណាក៏ចង់ក្លាយជាសេដ្ឋីដែរ បើយើងសួរមនុស្សគ្រប់គ្នា។ តែចំពោះអ្នកខ្លះ ក្តីសុបិនរបស់គាត់បានក្លាយជាការពិត ហើយពួកគេអាចរកលុយរាប់លានដុល្លារជារៀងរាល់ឆ្នាំ ចំណែកអ្នកខ្លះទៀតបានត្រឹមតែស្រមៃប៉ុណ្ណោះ។ ខាងក្រោមនេះ ជាប្រភេទការងារដែលទទួលបានចំណូលជាមធ្យម១លានដុល្លារក្នុងមួយឆ្នាំ៖
១) អ្នកសំដែងល្បីល្បាញ ឬ លំដាប់ខ្ពស់់៖ អ្នកសម្តែងម្នាក់ឈ្មោះ Robert Downey Jr. រកចំនូលបាន៨០លានដុល្លារក្នុងឆ្នាំ២០១៥ (យោងតាមForbes)។ លោកគឺជាអ្នករកចំណូលតាមរយៈការសម្តែងបានច្រើនជាងគេបំផុតលើលោក។ លោក Jackie Chan ទទួលបាន៥០លានដុល្លារក្នុងរឿងប្រវតិ្តសាស្រ្ត Dragon Blade (ដែលរឿងនេះរកចំនូលបាន១២០លានដុល្លារក្នុងប្រទេសចិន)។
២) នាយកប្រតិបតិ្ត (CEO)៖ យោងតាមស្ថិតិរបស់ក្រសួងការងាររបស់អាមេរិកឲ្យដឹងថា នាយកប្រតិបតិ្តអាចរកចំណូលជាមធ្យម១៧៥លានដុល្លារក្នុងមួយឆ្នាំ។ លោក David Zaslav ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនផ្នែកទំនាក់ទំនង រកចំណូលបាន ១៥៦,១ លានដុល្លារនៅឆ្នាំ ២០១៤។ នេះបើយោងតាម ការស្រាវជ្រាវដោយក្រុមហ៊ុន Equilar ហើយចំណូលនេះធ្វើឱ្យលោកជានាយកប្រតិបត្តិដែលទទួលប្រាក់ខែខ្ពស់បំផុតនៅសហរដ្ឋអាមេរិក។
៣) កីឡាករបាល់បោះអាជីព ៖ កីឡារបាល់បោះគឺជាកីឡាមួយដែលអាចរកចំនូលបានច្រើនជាង។ បើយោងតាម Forbes បប្រាក់បៀវត្សរ៍របស់កីឡាករបាល់បោះល្បីៗ ជាមធ្យមគឺ៥,១៥ លានដុល្លារក្នុងមួយឆ្នាំ។ បើដូចលោក Kobe Bryant និង លោក LeBron James ដែលជាកីឡាករល្បីល្បាញ អាចរកចំណូលប្រហែល២៥លានដុល្លារក្នុងមួួយឆ្នាំ។
៤) អ្នកសរសេរអត្ថបទសម្រាប់ភាពយន្ត ៖ អ្នកដែលជោគជ័យអាចរកបាន១លានដុល្លារក្នុងការសរសេរអត្ថបទសំរាប់ភាពយន្តនីមួយៗ នេះបើតាមប្រភព Hollywood Reporter ។ ប្រាក់កម្រៃជាមធ្យមក៏ទទួលបានជាង១២ ៥០០០ដុល្លារក្នុងឆ្នាំ២០១៤។ នេះបើតាមសេចក្តីរាយករណ៏របស់ Writers Guild of America។
៥) ធនាគារិក ៖ អ្នកធ្វើការក្នុងក្រុមហ៊ុនធនាគារមួយចំនួនដូចជាលោក Morgan Stanley, Merrill Lynch និង លោក Goldman Sachs ទទួលបានជាង១លានដុល្លារគិតទាំងប្រាក់ខែ និងប្រាក់លើកទឹកចិត្តក្នុងមួយឆ្នាំ។
ប្រែសម្រួល៖ អឺុង មួយយូ
ប្រភព ៖ www.cheatsheet.com