តើ​ដោះស្រាយ​យ៉ាង​ម៉េច​ ជា​មួយ​បុគ្គលិក​ខ្ជិល​?​



ថ្ងៃខ្លះ បុគ្គលិកអ្នកធ្វើការល្អ ថ្ងៃខ្លះពួកគេហាក់ដូចជាខ្ជិល។ ក្នុងនាមជាថៅកែ អ្នកប្រហែលជាពិបាកក្នុងការដោះស្រាយបញ្ហាបុគ្គលិកដែលខ្ជិល។ តើអ្នកគួរដូចម៉េច?

១) ចំណាយពេលខ្លះសម្រាប់ការសន្ទនាជាមូយបុគ្គលិករបស់អ្នក ៖ អ្នកគួរតែចំណាយពេលប្រហែល១៥នាទីក្នុងមួយថ្ងៃ ដើម្បីស្វែងយល់ពីបុគ្គលិករបស់អ្នក ឬ បង្កើនទំនាក់ទំនងអោយបានល្អប្រសើរជាងមុន។ អ្នកអាចសួរអំពីដំណើរកម្សាន្ត  គ្រួសារ ឬ គោលបំណងដែលពួកគេចង់ធ្វើនៅថ្ងៃអនាគត។ការធ្វើបែបនេះ ដើម្បីឲ្យបុគ្គលិកមានអារម្មណ៍ថា ក្រុមហ៊ុនគឺជាផ្នែកមួយនៃជីវិតរបស់ពួកគេ ដូច្នេះហើយ ត្រូវតែខិតខំធ្វើការអស់ពីលទ្ធភាព។

២) ផ្តល់រង្វាន់ដល់បុគ្គលិកដែលខិតខំធ្វើការ ៖ វាជាគំនិតដ៏ចាស់មួយ ក៏ប៉ុន្តែ វាពិតជាមានប្រសិទ្ធភាព។ បើអ្នកផ្តល់ការលើកទឺកចិត្តដូចជាការផ្តល់ជារង្វាន់ ជាធម្មតា អ្នកណាក៏ខិតខំជាងមុនដែរ។  ក៏ប៉ុន្តែ កុំផ្តល់រង្វាន់ដូចជាការឈប់សម្រាក ព្រោះបុគ្គលិកភាគច្រើនចង់បានជាសាច់ប្រាក់ ឬ ទូរស័ព្ទ Iphone ជាដើម។

៣) ការប្រជុំប្រចាំសប្តាហ៏ ៖  អ្នកគួរមានការប្រជុំប្រចាំសប្តាហ៏ ឬ ប្រចាំខែ សំរាប់រម្លឹកពីគោលដៅ និងគោលបំណងរបស់អ្នកដល់បុគ្គលិក។ ហើយម៉្យាងវិញទៀត វាក៏ជាពេលអ្នកអាចត្រួតពិនិត្យបុគ្គលិកតើពួកគាត់បានបំពេញការងារដូចដែលអ្នកចង់បានឬអត់។

៤) ការផ្តល់ចំណីដូចជានំ ឬ ភេសជ្ជៈជាដើម ៖ ការផ្តល់ចំណីដូចជានំ ឬ ភេសជ្ជ:ពិតជាអាចជួយអោយបុគ្គលិកមានអារម្មណ៏ល្អជាងមុន។ បន្ថែមពីនេះទៀត ការមានបរិយាកាសល្អ បុគ្គលិកក៏អាចង្កើនផលិតភាពច្រើនជាងមុន និងប្រសើរជាងមុនដែរ៕

ប្រែសម្រួល៖ អុឹងមួយយូ ប្រភព ៖  www.smallbiztrends.com  

X
5s