ប្រទេសដែលមានសេរីភាពសារព័ត៌មានល្អបំផុត និងអាក្រក់បំផុតក្នុងលោកប្រចាំឆ្នាំ២០១៦
សន្ទស្សន៍ស្ដីពីសេរីភាពសារព័ត៌មានពិភពលោកប្រចាំឆ្នាំ២០១៦ (World Press Freedom Index 2016) ទើបនឹងត្រូវបានបោះផ្សាយ និងបញ្ចេញដោយអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (Reporters Without Borders) កាលពីពេលថ្មីៗនេះ។
តាមសន្ទស្សន៍របស់អង្គការខាងលើ បានឱ្យដឹងថា ប្រទេសបួននៅអឺរ៉ុបទទួលបានចំណាត់ថ្នាក់ផ្នែកសេរីភាពសារព័ត៌មានល្អបំផុតក្នុងលោក ក្នុងនោះគឺ ហ្វាំងឡង់ ហុឡង់ដ៍ ន័រវែស និងដាណឺម៉ាក។ ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់ប្រទេសល្អបំផុតផ្នែកសេរីភាពសារព័ត៌មាន៖
១) ហ្វាំងឡង់
២) ហុឡង់ដ៍
៣) ន័រវែស
៤) ដាណឺម៉ាក
៥) នូវែលហ្សេឡង់
៦) កូស្តារីកា
៧) ស្វីស
៨) ស៊ុយអែត
៩) អៀរឡង់
១០) ចាម៉ៃកា
ដោយឡែក ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់របស់ប្រទេស១០ដែលមានសេរីភាពសារព័ត៌មានអាក្រក់បំផុតក្នុងលោក៖
១) អេរីទ្រី
២) កូរ៉េខាងជើង
៣) ទួរមេនីស្ថាន
៤) ស៊ីរី
៥) ចិន
៦) វៀតណាម
៧) ស៊ូដង់
៨) ឡាវ
៩) ឌីប៊ូទី
១០) គុយបា៕