ហេតុផល៣យ៉ាងដែលបញ្ជាក់ថា ការអនុញ្ញាតឲ្យកូនអ្នកលេងនៅខាងក្រៅច្រើន នឹងធ្វើឲ្យពួកគេឆ្លាតជាងមុន
មានឪពុកម្ដាយមួយចំនួនធំមិនសូវជាបានចំណាយពេលមើលថែទាំកូនរបស់ពួកគេឲ្យបានដិតដល់នោះទេ ដោយសារតែរវល់ការងាររកស៊ីជាដើម។ តែអ្នកគួរតែដឹងថាការនាំកូនរបស់អ្នកទៅដើរលេងនៅខាងក្រៅផ្ទះពិតជាកត្តាដែលជំរុញឲ្យកូនរបស់អ្នកមានភាពវ័យឆ្លាតជាងមុនតាមហេតុផលខាងក្រោម៖
១) បំបាត់ភាពធុញទ្រាន់របស់ពួកគេ៖ ខួរក្បាលរបស់ពួកគេក៏ត្រូវការលំហែជាមួយធម្មជាតិដូចនឹងមនុស្សពេញវ័យអញ្ចឹងដែរ។
២) ទម្លាប់ដោះស្រាយបញ្ហាដោយខ្លួនឯង៖ នៅពេលដែលអ្នកនាំគេទៅលេងនៅខាងក្រៅ ធ្វើឲ្យពួកគេទម្លាប់នៅពេលលេងអ្វីម្ដងៗ ហើយវាបង្កើតជាទម្លាប់ឯករាជ្យមួយសម្រាប់ពួកគេនៅពេលដែលជួបប្រទះបញ្ហាម្ដងៗ។
៣) ធ្វើឲ្យពួកគេមានការតាំងចិត្តខ្ពស់ជាងមុន៖ អ្វីដែលពួកគេត្រូវការនៅពេលដែលពួកគេកំពុងលេងអ្វីគឺការតាំងអារម្មណ៍ដែលយើងឃើញជាទូទៅគឺនៅពេលដែលពួកគេលេង ពួកគេមិនដែលខ្វល់ពីយើងឡើយ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.higherperspective.com