មូលហេតុទាំង៦យ៉ាងដែលយើងទាំងអស់គ្នាត្រូវតែគោរពចាស់ទុំ
មិនមែនតែវប្បធម៌នៅក្នុងតំបន់អាស៊ានប៉ុណ្ណោះទេដែលផ្ដល់តម្លៃនិងគោរពចាស់ទុំ ។ ប៉ុន្តែតំបន់ខ្លះទៀតក៏មានការអោយតម្លៃដល់ចាស់ព្រឹទ្ធាចារ្យផងដែរ រួមមានតំបន់អាមេរិកឡាទីន ប្រទេសចិននិងជប៉ុន។ ខាងក្រោមនេះជាមូលហេតុដែលយើងត្រូវគោរពពួកគាត់៖
១) គាត់រស់នៅបានយូរជាងអ្នក៖ យើងត្រូវគិតថាគាត់ប្រើប្រាស់រយៈពេលយូរជាងអ្នកក្នុងការរស់នៅលើផែនដីនេះ។ ហើយគាត់តស៊ូលំបាក និងមានអំណត់អត់ធ្មត់ណាស់ ក្នុងការរស់នៅលើផែនដីនេះ។
២) គាត់អាចដឹងពីអ្វីលើសពីការគិតរបស់អ្នក៖ ពេលខ្លះអ្នកពុំអាចនឹកស្មានដល់ទេ ថាការចេះដឹងរបស់ពួកគាត់ពិតជាគួរអោយស្ងើចសរសើរនិងអស្ចារ្យកម្រិតណា។
៣) គាត់ធ្លាប់ជួបនូវអ្វីដែលយើងមិនបានជួប៖ សង្គមបច្ចុប្បន្នគឺមានលក្ខណៈខុសគ្នាខ្លាំងណាស់ បើប្រៀបធៀបទៅកាន់អតីតកាល។ អ្វីដែលអ្នកអាចជួបនៅពេលនេះអាចនឹងមានលក្ខណៈងាយស្រួលជាងសម័យមុនៗ។
៤) គាត់សម្លឹងពិភពលោកក្នុងផ្លូវមួយផ្សេងទៀត៖ តាមរយៈបទពិសោធន៍ដែលគាត់ធ្លាប់បានឆ្លងកាត់ គាត់នឹងមានផ្នត់គំនិតមួយផ្សេងពីអ្នកដទៃ។ ដែលអ្នកអាចសិក្សាពីផ្នត់គំនិតរបស់ពួកគាត់បាន ព្រោះអ្នកមិនងាយនឹងទទួលគំនិតទាំងនោះពីនរណាផ្សេងទេ លុះត្រាតែអ្នកឆ្លងកាត់វាជាមុនសិន។
៥) ពួកគាត់ទទួលបានបទពិសោធន៍ដែលអ្នកបានត្រឹមតែស្រមៃ៖ អ្នកបានត្រឹមតែធ្វើការស្រមៃពីពេលវេលាដែលពួកគាត់បានឆ្លងកាត់ប៉ុណ្ណោះ។ ហើយអ្នកនឹងមិនអាចដឹងថាការរស់នៅក្នុងពេលនោះវាមានស្ថានភាពជាក់ស្ដែងយ៉ាងណាឡើយ។
៦) គាត់អាចនឹងនិទានរឿងដែលមានប្រយោជន៍សម្រាប់ជីវិតអ្នក៖ មនុស្សម្នាក់ៗតែងតែមានរឿងផ្ទាល់ខ្លួនសម្រាប់អប់រំដល់អ្នកដទៃ។ រឿងខ្លះក៏ពិត ឯខ្លះទៀតក៏ប្រឌិត តែអ្នកត្រូវគិតពីអត្ថន័យបង្កប់ទាំងនោះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org