រោគសញ្ញាបួនយ៉ាង ដែលបង្ហាញថាអ្នកខ្វះវីតាមីនD​



វីតាមីន D គឺខុសគ្នាពីវីតាមីនដទៃទៀត។ វិធីដែលអ្នកអាចទទួលបានវីតាមីន D គឺ ពន្លឺព្រះអាទិត្យ ឬ អ្នកអាចញ៉ាំថ្នាំគ្រាប់ ។ ប្រសិនបើអ្នកធ្លាប់មានរោគសញ្ញាដែលអ្នកសង្ស័យថាអ្នកកំពុងខ្វះវីតាមីននោះ អ្នកគួរទៅជួបគ្រូពេទ្យ។ ១) លើសឈាម ៖ លើសឈាមក៏ត្រូវបានគេស្គាល់ថាជាសម្ពាធឈាមដែលអាចកើតឡើង នៅពេលដែលអ្នកមាន វីតាមីន D មិនគ្រប់គ្រាន់។ វីតាមីន D គឺជាវិធានការធម្មជាតិដែលដំណើរដោយ Peptide ដែលបង្កើនសម្ពាធឈាមតាមរយៈ ការដាក់កម្រិតសរសៃឈាមនិង ឃាត់ទឹកដែលលើស ។ ២) បំផ្លិចបំផ្លាញប្រព័ន្ធភាពស៊ាំ ៖ វីតាមីន D ដើរតួនាទីយ៉ាងសំខាន់ក្នុងប្រសិទ្ធភាពនៃប្រព័ន្ធភាពស៊ាំ របស់យើង។ កោសិកាឈាមស មានវីតាមីន D ជាច្រើន។ ការទទួលទាន វីតាមីន D អោយបានត្រឹមត្រូវ បង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងពន្លឿនចលនានៃការផលិត peptides ដែលប្រឆាំងទៅនឹងមេរោគ។ ៣) បេះដូង ៖ អ្នកជំងឺដែលមានជំងឺបេះដូងអាចមានកម្រិតវីតាមីន D ទាប។ ការប្រមូលផ្តុំទាបនៃវីតាមីន នាំអោយជាតិកាល់ស្យូមក្នុងសរសៃឈាមធំកើនឡើង។ ជាតិកាល់ស្យូមកើនឡើងខ្លាំងនាំអោយមានជំងឺបេះដូងនិង ដាច់សរសៃឈាមខួរក្បាល។ ៤) បែកញើស ៖ ការតភ្ជាប់នេះមិនត្រូវបានគេយល់ច្បាស់នោះទេ។ ប៉ុន្តែ ការជាប់ទាក់ទងគ្នានេះគឺច្បាស់លាស់ ។ មនុស្សដែលមានកម្រិត វីតាមីន D ទាប មានញើសច្រើនជាងអ្នកដែលមានកម្រិតខ្ពស់ជាង។ ជាធម្មតា បែកញើសនេះត្រូវបានប្រមូលផ្តុំនៅជុំវិញ ថ្ងាស និងក៕ ប្រែសម្រួល៖ អឺុងមួយយូ ប្រភព ៖ www.higherperspectives.com    
X
5s