ត្រឹមរយៈពេល៤ម៉ោង Alibabaរកបាន ៣,៩ពាន់លានដុល្លារអាមេរិកនៅថ្ងៃបុណ្យអ្នកនៅទំនេរ «The Singles's Day»
ក្រុមហ៊ុន Alibabaរបស់លោកJack Ma ទទួលបានចំណូលប្រមាណ ៣,៩ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៤ម៉ោងប៉ុណ្ណោះក្នុងថ្ងៃបុណ្យអ្នកនៅទំនេរ «The Singles's Day) របស់ចិននៅថ្ងៃទី ១១ ខែ វិច្ឆិកានេះ។
តួលេខនេះ គឺកើនឡើងទ្វេដងបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៤កន្លងទៅ ដែលទទួលបានចំណូលប្រមាណ២ពាន់លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា ថ្ងៃបុណ្យអ្នកនៅទំនេរ «The Singles's Day)គឺជាថ្ងៃបុណ្យដ៏ពេញនិយមមួយនៅប្រទេសចិន ដែលរៀបចំឡើងសម្រាប់អ្នកដែលនៅទំនេរមិនទាន់មានគូរ ហើយពួកគេតែងរៀបចំពិធីផ្សេងៗ ដើម្បីរាប់អានមិត្តថ្មី។ ដូច្នេះហើយជាទូទៅថ្ងៃនេះគឺជាថ្មីពិសេសផងដែរសម្រាប់ក្រុមហ៊ុន ជាពិសេសទីផ្សារអេឡិចត្រូនិក៕
ដោយ៖ រតនា វិចិត្រ
ប្រភព៖ www.bbc.com & www.bloomberg.com