ដឹង​ទេ​ថា​មីយ៉ាន់ម៉ា​​​ជា​ប្រទេស​​មាន​ចិត្ត​សប្បុរស​បំផុត​ក្នុង​លោក​ឆ្នាំ​នេះ​​​?​



មូលនិធិ​​ជំនួយ​សប្បុរសធម៌ ​ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ The Charities Aids Foundation  ​ទើប​នឹង​ចេញ​​ របាយការណ៍​ប្រចាំ​ឆ្នាំ​មាន​ឈ្មោះ​ថា​ "សន្ទស្សន៍​​​សម្បទាន​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១៥"​ (2015 World Giving Index) ​ដែល​បង្ហាញ​ពី​ប្រទេស​​​មាន​ចិត្ត​សប្បុរស​បំផុត​ក្នុង​លោក​ (The Most Charitable Countries)។

​​​​​តាម​របាយការណ៍​​ ​នៅ​ក្នុង​ឆ្នាំ​​២០១៥​នេះ​​​ ​សហរដ្ឋ​អាមេរិក​​បាន​ធ្លាក់​មក​លេខ​ពីរ​ ខណៈ​​ប្រទេស​ដែល​ជាប់​លេខ​​មួយ​បាន​ទៅ​លើ​មីយ៉ាន់ម៉ា។ ​ជាប់​លេខ​​​មួយ​នៅ​ពេល​នេះ​ គឺ​មាន​ន័យ​ថា​ ​មីយ៉ាន់ម៉ា​នៅ​ឈរ​លេខ​មួយ​ក្នុង​លោក​ខាង​​​បរិច្ចាគ​ថវិកា​ (donating money)។ ​មិន​ត្រឹម​តែ​ជាប់​លេខ​​មួយ​​​ខាង​​បរិច្ចាគ​ថវិកា​ទេ ប៉ុន្តែ​​​ប្រទេស​នេះ​ក៏​ជាប់​លេខ​មួយ​​​ចំពោះ​​ការងារ​ស្ម័គ្រ​ចិត្ត​ផង​ដែរ (​ពេល​​វេលា​ចំណាយ​ការងារ​ស្ម័គ្រ​ចិត្ត​ច្រើន​បំផុត​ក្នុង​លោក)។ ​តាម​របាយការណ៍​ដដែល​ឱ្យ​ដឹង​ទៀត​​ថា​​​ ​ដោយ​សារ​តែ​ប្រទេស​នេះ​​ប្រកាន់​ខ្ជាប់​ខ្ជួន​​នូវ​ព្រះពុទ្ធសាសនា​​​​ថេរវាទ​ ដូច្នេះ​បាន​ជា​ប្រជាជន​ប្រទេស​នេះ​ចូលចិត្ត​បរិច្ចាគ​​ទាំង​ថវិកា​ និង​ពេល​វេលា​ចំពោះ​ព្រះសង្ឃ​ ដូនជី និង​ថែរក្សា​ប្រាសាទ។ ​ ​មូលនិធិ​ខាង​លើ​បាន​វាយ​តម្លៃ​ទៅ​លើ​ប្រទេស​ចំនួន​ ១៤៥​ ក្នុង​លោក​​ ខណៈ​អង្គការ​នេះ​មាន​​​ការិយាល័យ​គ្រប​ដណ្ដប់​នៅ​ទ្វីប​​ចំនួន​ ៦​ និង​មាន​ការិយាល័យ​ធំ​នៅ​ប្រទេស​អង់គ្លេស៕​ ដោយ៖ ​រតនៈ​វិភូ ​​ប្រភព៖​ Business Insider
X
5s