ប្រលានយន្តហោះល្អបំផុតទាំង៥ក្នុងលោក សុទ្ធតែនៅតំបន់អាស៊ីទាំងអស់!
បច្ចុប្បន្ននេះ ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប ដូច្នេះការធ្វើដំណើរតាមផ្លូវអាកាសគឺកាន់តែសម្បូរ។ ជាមួយគ្នានោះ ប្រទេសជាច្រើនបានខិតខំរៀបចំ និង បង្កើតប្រលានយន្តហោះឲ្យមានស្តង់ដារខ្ពស់បំផុត ដើម្បីអាចទាក់ទាញចិត្តអ្នកដំណើរ។នាពេលថ្មីៗនេះ Sleeping in Airportsបានធ្វើការស្ទង់មតិ ដើម្បីធ្វើចំណាត់ថ្នាក់ប្រលានយន្តហោះជាច្រើនក្នុងលោក។ ជាលទ្ធផលប្រលានយន្តហោះនៅអាស៊ីចំនួន៥បានឈរនៅកំពូលតារាងប្រចាំឆ្នាំ២០១៥នេះ៖
១) ប្រលានយន្តហោះអន្តរជាតិSingapore Changi (Singapore Changi International Airport)របស់សិង្ហបុរី៖ ជិត២ទសវត្សទៅហើយដែលប្រលានយន្តហោះSingapore Changiបានជាប់លំដាប់កំពូលៗក្នុងនាមជា ប្រលានយន្តហោះល្អបំផុតក្នុងលោក។
[caption id="attachment_1440" align="aligncenter" width="600"] ប្រភព៖ airwaysnews.com[/caption]
២) ប្រលានយន្តហោះអន្តរជាតិSeoul Incheon (Seoul Incheon International Airport )របស់កូរ៉េខាងត្បូង៖ ប្រលានយន្តហោះរបស់កូរ៉េខាងត្បូងមួយនេះ ទទួលបានការពេញចិត្តយ៉ាងខ្លាំងពីអ្នកដំណើរតាមរយៈការផ្តល់ជូននូវសេវាកម្មល្អៗជាច្រើន។
[caption id="attachment_1441" align="aligncenter" width="600"] ប្រភព៖ www.fromthedeckchair.com[/caption]
៣) ប្រលានយន្តហោះអន្តរជាតិ Tokyo Haneda( Tokyo Haneda International Airport)របស់ជប៉ុន៖ Tokyo Hanedaត្រូវបានគេទទួលស្គាល់ថា មានលក្ខណៈទំនើប មានរបៀប និង មានផាសុកភាពខ្ពស់ ដែលធ្វើឲ្យអ្នកដំណើររីករាយ និង ពេញចិត្តក្នុងការទទួលយកសេវាកម្ម។
[caption id="attachment_1442" align="aligncenter" width="600"] ប្រភព៖ www.thousandwonders.net[/caption]
៤) ប្រលានយន្តហោះTaipei Taoyuan (Taipei Taoyuan International Airport)របស់កោះតៃវ៉ាន់៖ Taipei Taoyuanផ្តល់ជូនសេវាកម្មជាច្រើន ជាពិសេសបែបកម្សាន្តដែលផ្តល់ភាពរីករាយដល់អ្នកដំណើរ មុនពេលពួកគេចេញដំណើរតាមយន្តហោះ។
[caption id="attachment_1443" align="aligncenter" width="600"] ប្រភព៖ www.formosaguide.com[/caption]
៥) ប្រលានយន្តហោះHong Kong (Hong Kong International Airport) របស់ហុងកុង៖ វាត្រូវបានគេទទួលស្គាល់ថា ជាប្រលានយន្តហោះដែលស្អាត និង មានអនាម័យ ពោលគឺសឹងតែអាចដាក់អាហារនៅលើកម្រាលឥដ្ឋដើម្បីបរិភោគក៏បាន៕
[caption id="attachment_1444" align="aligncenter" width="600"] ប្រភព៖commons.wikimedia.org[/caption]
ដោយ៖ រតនា វិចិត្រ
ប្រភព៖ agenda.weforum.org & www.sleepinginairports.net