​បារាំង​ពង្រាយ​ទ័ព​៥០០០​នាក់​ ​នៅ​ទីក្រុង​ប៉ារីស​ ​​ក្រោយ​មាន​អំពើ​ភេរវកម្ម​ដ៏​សហាវ​​របស់់​ក្រុមISIS​



​​បារាំង​ ​កំពុង​ពង្រាយ​ទ័ព​ប្រមាណ ៥០០​០ នាក់​​ដើម្បី​ដើរ​ល្បាត​ ​និង ​ការពារ​សន្តិសុខ​នៅ​ក្នុង​ទីក្រុង​ប៉ារីស​​ ​ក្រោយ​ពេល​មាន​អំពើ​ភេរវកម្ម​បង្ក​ឡើង​ដោយ​ក្រុម​ISIS បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​ជាង​១០០​នាក់​បាន​ស្លាប់​។ ​​ក្រោយពេល​មាន​ការ​វាយប្រហារ​ភ្លាមៗ​ ​រដ្ឋាភិបាល​បារាំង​បាន​​ ​ប្រកាស​ដាក់​​ទីក្រុង​ប៉ារីស​ក្នុង​ភាព​អាសន្ន​ ​ដើម្បី​​រឹត​បណ្តឹង​សន្តិសុខ​​​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​​ ​ដើម្បី​ជៀសវាង​ការ​បង្កហេតុ​ណាមួយ​ទៀត​នៅ​ពេល​ខាង​មុខ​។​ ​សូម​បញ្ជាក់​ថា ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ ​បារាំង​ក៏​បាន​បើក​ប្រតិបត្តិការ​សងសឹក​ទៅ​លើ​ ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី​ផង​ដែរ​។ ​​ ​គេ​មិន​ទាន់​ដឹង​ថា​ ​គោល​ដៅ​បន្ទាប់​ទៀត​របស់​ក្រុម​ISIS នឹង​ធ្វើ​ឡើង​នៅ​ទី​ណា​នោះ​ទេ​ ​ប៉ុន្តែ​សហរដ្ឋអាមេរិក​ ​និង ​អង់គ្លេស​សុទ្ធ​សឹង​តែ​ជា​គោលដៅ​សំខាន់​ ​ព្រោះ​ប្រទេស​ទាំង​នេះ​សុទ្ធ​តែ មាន​បេសកកម្ម​ប្រឆាំង​នឹង​ក្រុម​ISIS នៅ​ប្រទេស​ស៊ីរី​​និង​អ៊ីរ៉ាក់​៕ ​ដោយ​៖ ​រតនា​ ​វិចិត្រ​ ​ប្រភព៖ www.rt.com
X
5s