​ចង់​ដោះស្រាយ​បញ្ហា​គេង​មិន​លក់​ ​គួរ​សាកល្បង​វិធីសាស្ត្រ​ងាយៗ ​៦​យ៉ាង​នេះ​​​អាចជួយអ្នកបាន​



​មនុស្ស​ជាច្រើន​ ​​មាន​បញ្ហា​ដំណេក​ ​ជាពិសេស​អ្នក​ដែល​មាន​អាយុ​ច្រើន​បន្តិច​។ ​សម្រាប់​អ្នក​ដែល​ជួប​បញ្ហា​​​គេង​​មិន​លក់​ជាប្រចាំ​នោះ ​គួរ​តែ​រក​វិធី​ធ្វើ​យ៉ាង​ណា​ដើម្បី​អាច​ដោះស្រាយ​​ឲ្យ​លឿន​បំផុត​ ​ជា​ពិសេស​បើ​ករណី​ធ្ងន់ធ្ងរ​គួរ​តែ​ទៅ​ពិគ្រោះ​ជា​មួយ​នឹង​​ ​គ្រូពេទ្យ​ជំនាញ​​ ​ព្រោះ​ថា​វា​នឹង​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​អ្នក​។ ​ដើម្បី​ដោះស្រាយ​បញ្ហា​គេង​មិន​លក់​នេះ​ ​លោក​អ្នក​អាច​​សាកល្បង​វិធី​ទាំង​នេះ​៖ ​

១) ​កំណត់​ពេលវេលា​ចូល​គេង​​ឲ្យ​ទៀត​ទាត់៖​ការកំណត់​ពេលវេលា​គេង​មិន​ច្បាស់​លាស់​ ​ក៏​អាច​ជា​មូលហេតុ​សំខាន់​មួយ​​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​គេង​លក់​ដែរ​​។ ​​ដូច្នេះ​ហើយ​ ​ការកំណត់​ពេល​ចូលគេង​ច្បាស់លាស់​នោះ​​ ​វា​នឹង​ធ្វើ​ឲ្យ​​​​អ្នក​អាច​គេង​លក់​ស្រួល​មិន​ខាន ​ដោយសារតែ​នៅ​ពេល​ដែល​ដល់​ម៉ោង​ដែល​ត្រូវ​ត្រូវ​ចូល​គេង​នោះ​​ ​​អ្នក​នឹង​មាន​អារម្មណ៍​ថា​ងងុយ​​ដោយ​ស្វ័យប្រវត្តិ​មិន​ខាន។ ​​ ​​​រាងកាយ​របស់​អ្នក​ ​គឺ​អាស្រ័យ​លើ​ការ​ទម្លាប់​​ប៉ុណ្ណោះ​​​ ​មានន័យ​ថា ​បើ​អ្នក​បង្កើត​អ្វី​ដែល​គ្មាន​របៀប​ ​នោះ​​អ្វីៗ​ក៏​គ្មាន​របៀប​ទៅ​តាម​ហ្នឹង​ដែរ​។

២) ​ជៀសវាង​ការ​ពិសារ​កាហ្វេ​ ​ឬ​ ​ជាតិ​កាហ្វេអ៊ីន​​​​មុន​ពេល​ចូល​គេង​៖​ ​ដាច់ខាត​​អ្នក​មិន​ត្រូវ​​ទទួល​ទាន​ ​កាហ្វេ​ ​​និង ភេសជ្ជៈ​ផ្សេងៗ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​នោះ​ឡើយ​ ​ព្រោះ​វា​នឹង​​ធ្វើ​ឲ្យ​​​ភ្នែក​របស់​អ្នក​នៅ​តែ​ស្រលះ​ជា​និច្ច​​ ​មិន​ងាយ​នឹង​គេង​​លក់​នោះ​ឡើយ​។

៣) ​អាន​សៀវភៅ៖ ​ការ​អាន​សៀវភៅ​​នៅ​ពេល​យប់​ ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ងងុយ​គេង​ ​ហើយ​អ្នក​មិន​គួរ​​ព្យាយាម​បន្ត​ការ​អាន​ទៀត​នោះ​ទេ​ ​ប្រសិន​បើ​ដល់​ពេល​ដែល​គូរ​គេង​ហើយ​​​។ ដូច្នេះ​ហើយ​សម្រាប់​អ្នក​​ដែល​​មាន​បញ្ហា​គេង​មិន​លក់​ ​គួរ​សាកល្បង​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន​ទំព័រ​ ​ព្រោះ​វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​ងងុយ​គេង​ប៉ុណ្ណោះ​ ​វា​ក៏​ជួយ​ឲ្យ​អ្នក​ទទួល​បាន​ចំណេះដឹង​ផង​ដែរ​។

៤) ​ស្តាប់​តន្ត្រី​៖​ ​តន្តី​អាច​ជួយ​ឲ្យ​អារម្មណ៍​របស់​អ្នក​ល្អ​ប្រសើរ​នៅ​ពេល​រាត្រី​ ​​ហើយ​វា​ក៏​ជួយ​ឲ្យ​អ្នក​គេង​​លក់​យ៉ាង​ងាយ​ផង​ដែរ​។ ដូច្នេះ​ហើយ​រាល់ពេល​ជិត​ដល់​ម៉ោង​ចូល​គេង​ ​​អ្នក​គួរ​តែ​រៀបចំ​​ចម្រៀង​​ ​និង​​តន្ត្រី​ប្រភេទ​ណា​ដែល​ខ្លួន​ពេញ​ចិត្ត​ ​ដើម្បី​ស្តាប់​​​។

៥) ​រៀបចំ​បន្ទប់​គេង​ឲ្យ​មាន​របៀប​៖ ​ត្រូវ​ប្រាកដ​ថា ​​បន្ទប់​គេង​របស់​អ្នក​គឺ​មាន​របៀបរៀបរយ​ ​ដែល​​​​​​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ ​ជា​កន្លែង​ដែល​គួរ​ឲ្យ​ចង់​គេង​​ ​ព្រោះ​បើ​បន្ទប់​គេង​​​គ្មាន​របៀប​ ​និង ​គ្មាន​អនាម័យ​នោះ​វា​នឹង​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​មិន​សុខ​ស្រូល​នោះ​ឡើយ​។​

៦) ​ហាត់ប្រាណ​ឲ្យ​ទៀងទាត់៖
​ ​ការ​ហាត់​ប្រាណ ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​​​ ​សុខភាព​រាងកាយ​ ​និង សតិអារម្មណ៍​។ ​​​កាលណា​អ្នក​មាន​សុខភាព​រឹងមាំ​ ​និង មាន​អារម្មណ៍​ស្រស់​ថ្លា​ ​វា​ក៏​ជួយ​ឲ្យ​​ការ​គេង​សុខ​ស្រួល​ទៅ​តាម​ហ្នឹង​ដែរ​៕ ​​​ 

X
5s