​ក្រុមហ៊ុន​រៀបចំ​ដំណើរ​ទេសចរណ៍​ធំៗ​រុស្ស៊ី​ ​លុបចោល​កញ្ចប់​ដំណើរ​កម្សាន្ត​ទៅ​​ទួរគី​ ​​ក្រោយ​មាន​ហេតុការណ៍​​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី​​



ក្រុមហ៊ុន​រៀបចំ​ដំណើរ​ទេសចរណ៍​ធំៗ​របស់​រុស្ស៊ី​ ​បាន​ប្រកាស​​លុបចោល​ការរៀបចំ​កញ្ចប់​ដំណើរ​កម្សាន្ត​ជាច្រើន​របស់​ខ្លួន​​ទៅ​កាន់​ប្រទេស​ទួរគី​ ​​ក្រោយ​ពេល​មាន​ហេតុការណ៍​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​កន្លង​ទៅ​។ ​ប្រតិបត្តិ​ករ​ទេសចរណ៍​ជាច្រើន​របស់​រុស្ស៊ី ​មាន​ដូចជា​ Pegas Touristik, Natalie Tours, Biblio Globus​ ​និង​ Tez Tour​ ​បាន​ប្រកាស​ព្រមៗ​គ្នា​ថា ​ក្រុម​ហ៊ុន​របស់​ខ្លួន​​បញ្ចប់​កញ្ចប់​ដំណើរ​កម្សាន្ត​ពី​ប្រទេស​រុស្សី​ទៅកាន់​ទួរគី ​ដែល​នាំ​ឲ្យ​​​ទួរគី​រង​នូវ​​ផល​ប៉ះពាល់​ខ្លាំង​​​។ ​​​​ជនជាតិ​រុស្ស៊ី​ ​គឺជា​ភ្ញៀវ​ទេសចរ​សំខាន់​បំផុត​របស់​ទួរគី​ ​ហើយ​ប្រទេស​នេះ​ក៏​ពឹង​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​ផង​ដែរ​ ​ពោល​គឺ​ស្មើ​នឹង​​១១​ ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) ​​​មាន​តម្លៃ​១៧០ ​ពាន់​លាន​ដុល្លារ​អាមេរិក​។ ​​ក្រោយ​ពេល​មាន​ហេតុការណ៍​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី​​​​នៅ​ក្បែរ​ព្រំដែន​ស៊ីរី-ទួរគី​ភ្លាម ​លោក​​Sergey Lavrov​  រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​បាន​សម្រេច​លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ទួរគី​ ​ហើយ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ចាប់ផ្តើម​តានតឹង​ខ្លាំង​៕ ​​ដោយ​៖ រតនា​ ​វិចិត្រ​ ប្រភព៖ www.rt.com ​
X
5s