ឥណ្ឌា នឹងក្លាយជាទីផ្សារទាក់ទាញបំផុតក្នុងលោក នៅរយៈពេល៣ឆ្នាំទៀត
ឥណ្ឌា នឹងក្លាយជាប្រទេសដែលមានទីផ្សារទាក់ទាញបំផុត សម្រាប់ការវិនិយោគពីបរទេសនៅរយៈពេល៣ឆ្នាំទៀត។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនErnst & Young report ដែលមានមូលដ្ឋាននៅអង់គ្លេសកាលពីពេលថ្មីៗនេះ។
យោងតាមការស្រាវជ្រាវក្នុងរបាយការណ៍នោះ បង្ហាញថា ឥណ្ឌាបានឈរនៅលំដាប់កំពូលក្នុងចំណោមប្រទេសជាច្រើនទៀតនៅលើពិភពលោក ។ លេខទី២ គឺបានទៅលើប្រទេសចិន ចំណែកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ឈរនៅលំដាប់ទី៣ និង ហើយប្រេស៊ីលស្ថិតនៅលំដាប់ទី៤៕