​យន្តហោះ​ Boeing 747-8 ​ជា​យន្តហោះ​ថ្មី​សម្រាប់​ប្រធានាធិបតី​អាមេរិក​ ​ ​តើ​វា​មាន​លក្ខណៈ​ពិសេស​​យ៉ាង​ណា​ខ្លះ?​​



កង​កម្លាំង​​ជើង​អាកាស​របស់​សហរដ្ឋ​អាមេរិក​ទើប​​បាន​ជ្រើស​​រើស​យន្តហោះ​ Boeing 747-8 ជា​យន្តហោះ​សម្រាប់​ប្រធានាធិបតី​អាមេរិក។ ​វា​នឹង​ត្រូវ​បាន​​​ដាក់​​ឱ្យ​​ប្រតិបត្តិការ​​​នា​ពេល​​​ឆាប់​ៗ​ខាង​មុខ​នេះ។ តើ​​យន្តហោះ​ថ្មី​នេះ​មាន​លក្ខណៈ​ពិសេស​យ៉ាង​​ណា​ខ្លះ​ទៅ? ​-​ជា​យន្តហោះ​​មាន​ប្រវែង​វែង​ជាង​គេ​​បំផុត​ និង​មាន​ទំហំ​ធំ​ជាង​គេ​លំដាប់​ទី​ពីរ​ -​យន្តហោះ​នេះ​អាច​ហោះ​បាន​​ចម្ងាយ​ ១៤៨១៦​​ គីឡូម៉ែត្រ​ដោយ​មិន​ចាំបាច់​ចុះចត​ -​មាន​តម្លៃ​ ៣៦៧​លាន​ដុល្លារ​​ដោយ​មិន​ទាន់​គិត​​​តម្លៃ​​​បរិក្ខារ​បន្ថែម​ផ្សេង​ៗ​​ -ផ្នែក​ខាង​ក្នុង​ និង​​សម្ភារៈ​ផ្សេង​ៗ​ទៀត​​ត្រូវ​បាន​កែ​ច្នៃ​​មាន​លក្ខណៈ​ពិសេស​​​ដាច់​ដោយ​ឡែក​​ពី​គេ -មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ទៀត (សូម​រង់​ចាំ​តាម​ដាន​ព័ត៌មាន​លម្អិត​​ដែល​នឹង​ចេញ​ផ្សាយ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ)។ សូម​ទស្សនា​វីដេអូ​ពី​លក្ខណៈ​ពិសេស​ត្រួស​ៗ​​នៃ​យន្តហោះ​​ Boeing 747-8 ដូច​ខាង​ក្រោម៖ ​​