Walmart ប្ដឹងប្រទេស Puerto Rico
ក្រុមហ៊ុនដ៏ធំក្នុងលោកមួយនេះ កំពុងប្ដឹងប្រទេស ព័រតូរីកូ លើការតំឡើងពន្ធមិនសមហេតុផលពីសំណាក់រដ្ឋាភិបាលនៃប្រទេសនេះ។
នេះជាការកំណត់ពន្ធដ៏ខ្ពស់បំផុត ដែលក្រុមហ៊ុននេះបានវាយតម្លៃថា ខ្លួននឹងត្រូវបង់ពន្ធ ៩១.៥% នៃប្រាក់ចំណូលសុទ្ធរបស់ខ្លួន ដែលខ្ពស់ជាង ៣ដងនៃការបង់ពន្ធទៅឱ្យបណ្ដាប្រទេសផ្សេងៗទៀត។ ព័រតូរីកូ កំពុងជួបបញ្ហាកង្វះសាច់ប្រាក់ និងបានចោទប្រកាន់ក្រុមហ៊ុន Walmart ថា មិនបានបង់ពន្ធត្រឹមត្រូវនោះទេ។ ប្រទេសនេះ កំពុងជំពាក់បំណុល ៧០ពាន់លានដុល្លារ។
ដើម្បីទប់ទល់នឹងឱនភាពថវិកា រដ្ឋាភិបាលព័រតូរីកូបានដំឡើងពន្ធលើមុខទំនិញរបស់ក្រុមហ៊ុនធំៗមានចំណូលចាប់ពី២,៧៥ពាន់លានដុល្លារក្នុងមួយឆ្នាំ។ នេះជាមូលហេតុដែលធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនធំៗ ក្នុងនោះក៏មាន Walmart ជាដើម។
សូមបញ្ជាក់ថា Walmart មានហាងសរុប ៥៥នៅព័រតូរីកូ ដែលបានជួលបុគ្គលិកប្រមាណ ១៥០០០នាក់នៅក្នុងប្រទេសនេះ៕
ដោយ៖ រតនៈវិភូ