​ទួរគី​ចាប់ខ្លួន ​និង​ ​បណ្តេញ​​អ្នកសារព័ត៌មាន​រុស្ស៊ី​​ដែល​ស៊ើបអង្កេត​រឿង​ការ​ជួញដូរ​ប្រេង​របស់​ISIS​



​​ទួរគី​បាន​ចាប់ខ្លួន ​និង បណ្តេញ​ក្រុម​អ្នកសារព័ត៌មាន​រុស្ស៊ី​ជាច្រើន​នាក់​​ដែល​ព្យាយាម​ស៊ើបអង្កេត​លើ​បញ្ហា​ជួញដូរ​ប្រេង​ខុសច្បាប់​​រវាង​ក្រុម​ISIS​និង​ទួរគី​ ​ចេញ​ពី​ប្រទេស​របស់​ខ្លួន​។ ​​ជុំវិញ​​បញ្ហា​នេះ​ដែរ ​ប្រទេស​រុស្ស៊ី​បាន​ថ្លែង​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ ​អ្វី​ដែល​ប្រទេស​ទួរគី​បាន​ធ្វើ​មក​លើ​ក្រុម​អ្នក​កាសែត​ជនជាតិ​របស់​ខ្លួន​នោះ​។ ​​រុស្ស៊ី​កន្លង​មក​ ​បាន​ចោទ​​ទួរគី​ថា បាន​ទិញ​ប្រេង​ខុស​ច្បាប់​ពី​ក្រុម ISIS​ ​ ​ជា​ហេតុ​នាំ​ឲ្យ​ក្រុម​ជ្រុលនិយម​ទាំង​នោះ ​ ​អាច​មាន​លទ្ធភាព​​ក្នុង​ការ​បន្ត​​សកម្មភាព​ដ៏​សហាវ​របស់​ខ្លួន​ក្នុង​ប្រទេស​ស៊ីរី ​និង អ៊ីរ៉ាក់​។ ​សូម​បញ្ជាក់​ថា ​ការ​​ចោទ​ប្រកាន់​របស់​រុស្ស៊ី​បែបនេះ ​គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ ​ទួរគី​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​មួយ​គ្រឿង​របស់​រុស្ស៊ី​ដែល​កំពុង​បំពេញ​បេសកកម្ម​កំទេច​ក្រុម ISIS​ក្នុង​ប្រទេស​ស៊ីរី​៕ ​ដោយ​៖ ​អ៊ុន ​ភក្តី​ ​ប្រភព៖​ ​​www.rt.com
X
5s