បារាំងរកឃើញវ៉ាក់សាំងការពារជម្ងឺគ្រុនឈាមដំបូងក្នុងលោក ហើយម៉ិចស៊ីកូចាប់ផ្តើមប្រើមុនគេ
វ៉ាក់សាំងការពារជម្ងឺគ្រុនឈាមដំបូងបង្អស់ក្នុងលោក ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ ក្នុងប្រទេសម៉ិចស៊ីកូ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Sanofiដែលជាក្រុមហ៊ុនផលិតឱសថរបស់បារាំងកាលពីថ្ងៃពុធកន្លងទៅ។
វ៉ាក់សាំងការពារជម្ងឺគ្រុនឈាមនេះ មានឈ្មោះថាDengvaxia ដែលត្រូវបានក្រុមហ៊ុន Sanofiចំណាយពេលអស់២០ឆ្នាំ និង ចំណាយថវិកាអស់ជាង ១,៦ពាន់លានដុល្លារអាមេរិក ដើម្បីស្រាវជ្រាវ និង បង្កើតវាឡើង។
ការផលិតវ៉ាក់សាំងនេះឡើង គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះថា ជម្ងឺគ្រុនឈាមជាជម្ងឺដែលកាចសាហាវ ហើយវាបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនៅប្រទេសក្រីក្រ និង កំពុងអភិវឌ្ឍ។
បើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក មានមនុស្សប្រមាណ៤០០ លានដុល្លារកើតជម្ងឺគ្រុនឈាមជារៀងរាល់ឆ្នាំនៅលើពិភពលោក៕
ដោយ៖ អ៊ុន ភក្តី
ប្រភព៖ www.channelnewsasia.com