​អាមេរិក​ ​ដាក់ទណ្ឌកម្ម​ជាថ្មី​លើ​​​កូរ៉េខាងជើង​ ​ជុំវិញ​បញ្ហា​ជួញដូរ​អាវុធ​​



​​​សហរដ្ឋអាមេរិក​ ​​បាន​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ទៅ​លើ​ប្រទេស​កូរ៉េខាងជើង​ ​ជុំវិញ​បញ្ហា​ជួញដូរ​គ្រឿង​សព្វាវុធ​។ ​នេះ​បើ​យោង​តាម​ការ​អះអាង​របស់​មន្ត្រី​អាមេរិក​ ​ទណ្ឌកម្ម​នោះ ​បាន​ដាក់​ទៅ​លើ​បុគ្គល​សំខាន់ៗ​ចំនួន​៦​រូប​ ​​​ធនាគារ​ចំនួន​២ ​​​​និង ​ក្រុមហ៊ុន​ដឹកជញ្ជូន​ចំនួន​៣​របស់​កូរ៉េខាងជើង​​​។ ​ទណ្ឌកម្ម​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ជួប​បញ្ហា​បន្ថែម​ទៀត​ ​ព្រោះ​ថា​នេះ​មិន​មែន​ជា​លើក​ដំបូង​នោះ​ឡើយ​ ​ដែល​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​៕ ​​ដោយ៖ ​រតនា​​ ​​វិចិត្រ​ ​ប្រភព៖ AFP
X
5s