ហេតុផលសំខាន់ៗ ដែលនាំឲ្យអ្នកនៅតែគ្មានដៃគូស្នេហាទៀត!
មានមនុស្សជាច្រើន នៅតែមិនទាន់មានដៃគូស្នេហាទៀត ដោយសារតែមានហេតុផលជាច្រើនផ្សេងៗគ្នា។ ខាងក្រោមនេះ ជាហេតុផលមួយចំនួនដែលនាំឲ្យអ្នកមិនទាន់មានដៃគូ៖
១) ចូលចិត្តសេរីភាពពេក៖ មនុស្សខ្លះស្រលាញ់សេរីភាពខ្លាំងពេក ដល់ថ្នាក់មិនចង់មានគូគ្រងនោះទេ ព្រោះខ្លាចនាំឲ្យមានសម្ពាធគ្រួសារផ្សេងៗ ដូច្នេះហើយពួកគេក៏សម្រេចចិត្តនៅទំនេរឲ្យបានយូរតាមតែអាចធ្វើទៅបាន។
២) មិនមានភាពក្លាហាន៖ អ្នកខ្លះមិនមែនមិនចង់បានមនុស្សដែលអាចរួមដំណើរដ៏ផ្អែមល្ហែមជាមួយគ្នានោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺមិនសូវមានភាពក្លាហាន ដូច្នេះហើយមិនដឹងនិយាយអ្វីដែលអាចបញ្ជាក់ពីអារម្មណ៍ដែលខ្លួនមាន។ ការលាក់ទុកក្នុងចិត្តនេះយូរៗទៅ នឹងធ្វើឲ្យមនុស្សដែលខ្លួនស្រលាញ់នោះ ត្រូវគេឆក់បាត់។
៣) គិតថាខ្លួនក្រ៖ មនុស្សខ្លះដោយសារតែ គិតថាជីវភាពរបស់ខ្លួនមានសភាពក្រីក្រជាងមនុស្សដែលខ្លួនកំពុងចាប់អារម្មណ៍នោះ ជាហេតុធ្វើឲ្យពួកគេមិនព្រមចាប់ផ្តើមសេចក្តីស្នេហា ហើយព្យាយាមគេចវេសមួយលើកជាពីរលើក។ បើគិតបែបនេះ អាចបណ្តាលឲ្យអ្នកមិនអាចមានដៃគូស្នេហាដោយងាយដែរ។
៤) គិតគោលដៅជាធំ៖ ពេលខ្លះមិនមែនដោយសារតែអ្នកមិនចេះស្រលាញ់នោះទេ ប៉ុន្តែដោយសារតែគិតថា ចង់សម្រេចគោលដៅជាមុនសិន ទើបចាប់ផ្តើមបង្កើតសេចក្តីស្នេហាដ៏ពេញលេញមួយ ព្រោះគិតថា ស្នេហាអាចធ្វើឲ្យអ្នកជួបឧបសគ្គជាច្រើន ដែលមិនងាយនាំអ្នកទៅដល់គោលដៅ។
៥) រវល់ការងារ ឬ ការងារសិក្សាពេក៖ ដោយសារតែមានភាពមមាញឹកជាមួយនឹងការងារ ឬ រវល់ជាមួយនឹងការសិក្សាពេក អាចជាមូលហេតុសំខាន់មួយធ្វើឲ្យមនុស្សមួយចំនួនភ្លេចគិតអំពីការស្វែងរកដៃគូស្នេហា ព្រោះខួរក្បាលដិតដាមជាមួយតែការសិក្សា និង ការងារខ្លាំងពេក៕
ដោយ៖ រតនា វិចិត្រ
ប្រភព៖ www.lifehack.org