ការ​ស្រាវជ្រាវ​៖ ​​ការ​គេង​ច្រើន​ ​និង អង្គុយ​យូរ​ពេក​ ​ធ្វើ​ឲ្យ​មនុស្ស​ឆាប់​ស្លាប់​​ជាង​មនុស្ស​ធម្មតា​៤​ដង​​



ការ​គេង​ច្រើន​ពេក ​និង ​អង្គុយ​ធ្វើ​​ច្រើន​ម៉ោង​ ​អាច​ធ្វើ​ឲ្យ​មនុស្ស​ឆាប់​ស្លាប់​មុន​អាយុ​។ ​នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Sydney​របស់​អូស្ត្រាលី​។ ការ​ស្រាវជ្រាវ​នេះ​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ​២០០៦​ ​​ដោយ​​សិក្សា​លម្អិត​លើ​មនុស្ស​ប្រមាណ​ ​២ ​២៣០ ០០០​នាក់​មាន​អាយុ​ចន្លោះ​ពី​៤៥​​ឆ្នាំ​ ​រហូត​​​៦០​ឆ្នាំ។ ​​​ក្នុង​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នោះ​ ​បង្ហាញ​ច្បាស់​ថា ​មនុស្ស​ដែល​គេង​ច្រើន​​​លើស​ពី​៩​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ​​ហើយ​អង្គុយ​ធ្វើការ​ច្រើន​លើស​ពី​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ​ដោយ​មិន​សូវ​មាន​​ចលនា​រាងកាយ​គ្រប់គ្រាន់​ ​អាច​ប្រឈម​មុខ​នឹង​ការ​ស្លាប់​ច្រើន​ជាង​មនុស្ស​ធម្មតា​៤​ដង​៕ ​ដោយ​៖ ​អ៊ុន ​ភក្តី​ ​ប្រភព៖ www.rt.com
X
5s