​រឿង​ចម្លែកៗ​នៅ​ប្រទេស​ស្តេច​ប្រេង​ធំ​ជាង​គេ​ក្នុង​លោក​​អារ៉ាប៊ីសាអ៊ូឌីត​​ដែល​លោក​អ្នក​គួរ​ដឹង!​



មាន​រឿង​ចម្លែក​ៗ​ ជា​ច្រើន​ដែល​ លោក​អ្នក​គួរ​ឈ្វេង​យល់​ពី​ប្រទេស​ស្ដេច​​ប្រេង​កាត​ដ៏​ជាង​គេ​​ក្នុង​លោក​​មួយ​នេះ។ ​រឿង​ប្លែក​ៗ​ទាំង​នោះ​គឺ​៖ ១) មាន​សត្វ​អូដ្ឋ​ប្រមាណ​ ១០០​ក្បាល​ត្រូវ​បាន​គេ​ជួញដូរ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​រាជធានី​នៃ​ប្រទេស​នេះ​ (ទីក្រុង Riyadh)។ ២) គិត​ជា​មធ្យម​ មាន​មនុស្ស​ប្រមាណ​​ម្នាក់​​ត្រូវ​បាន​ប្រហារ​ជីវិត​រៀង​រាល់​ពីរ​ថ្ងៃ​ម្ដង​នៅ​ឆ្នាំ​២០១៥​​នេះ។ ៣) ​កន្លែងជីកយកប្រេងនៅតំបន់ Ghawar របស់ប្រទេសនេះអាចធ្វើជាអាងហែលទឹកកីឡាអូឡាំពិកបាន ៤ ៧៧០ ៨៩០កន្លែង។ ៤) អារ៉ាប៊ីសាអ៊ូឌីត​ជា​​ប្រទេស​​ដែល​គ្មាន​ទន្លេ​​ ​មាន​ផ្ទៃដី​ធំ​ជាង​គេ​ក្នុង​លោក។ ៥) អារ៉ាប៊ីសាអ៊ូឌីត​​ជា​ប្រទេស​តែ​មួយ​គត់​ក្នុង​លោក​ដែល​មិន​អនុញ្ញាត​ឱ្យ​ស្ត្រី​បើកបរ។ ៦) ចំនួន​ប្រជាជន​ប្រទេស​នេះ​ច្រើន​ជាង​ប្រជាជន​នៅ​តិចសាស់​បន្តិច​ប៉ុន្តែ​ GDP របស់​រដ្ឋ​តិចសាស់​គឺ​ធំ​ជាង​​ប្រទេស​នេះ​ជិត​ពីរ​ដង។​ ៧) ​វិស័យ​ប្រេង​របស់​ប្រទេស​នេះ​ គឺ​ជា​ប្រភព​ចំណូល​ ៤៥%​នៃ​ GDP សរុប​ គឺ​ស្មើ​នឹង​​ GDP របស់​អ៊ីរ៉ាក់​ រ្វ៉ាន់ដា​ និង​តុងហ្គា​បូក​បញ្ចូល​គ្នា​ថែម​ទៀត​ផង។ ៨) ​ប្រទេស​នេះ​នឹង​មាន​អគារ​ខ្ពស់​ជាង​​គេ​បំផុត​ក្នុង​លោក​ (កម្ពស់​ ១​គីឡូម៉ែត្រ) នា​ពេល​ខាង​មុខ​នេះ។ ៩) ៦០%​នៃ​កម្លាំង​ពលកម្ម​សរុប​របស់​ប្រទេស​នេះ​គឺ​ជា​ជនជាតិ​បរទេស។​ ១០) ​កម្លាំង​ពលកម្ម​សរុប​ជា​ស្ត្រី​​គឺ​មាន​តែ​ ២០%​ប៉ុណ្ណោះ។​ ១១) ​ប្រជាជន​ ៤៧%​មាន​អាយុ​ក្រោម​ ២៤​​ឆ្នាំ​ និង​​ ៥%​អាយុ​ជាង​ ៦០​ឆ្នាំ។​ ១២) កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​គឺ​ដោយ​សារ​តែ​មាន​កំណើន​ធនធាន​ធម្មជាតិ​ មិន​មែន​កំណើន​ផលិតភាព​នោះ​ទេ៕ ដោយ៖ រតនៈ​វិភូ
X
5s