តើកាសដែលធនាគារជាតិគ្រោងដាក់លក់ក្នុងតម្លៃជាង២សែនរៀលអបអរសហគមន៍អាស៊ានមានលក្ខណៈពិសេសដូចម្ដេច?
ដើម្បីអបអរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសជាសមាជិកអាស៊ានទាំងអស់ដែលបានសម្រេចជោគជ័យក្នុងការបង្កើតសហគមន៍អាស៊ាននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៥ខាងមុខ ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានបោះផ្សាយកាស ៣០០០រៀល។ លក្ខណៈពិសេសរបស់កាក់នោះគឺ៖
-ប្រភេទ ៣០០០រៀល
-ធ្វើពីប្រាក់ទឹក ៩៩៩
-វិជ្ឈមាត្រ ៤០,៧០មិល្លីម៉ែត្រ
-ទម្ងន់ ៣១,១០៣ក្រាម
-ផ្ទៃខាងមុខរូបប្រសាទអង្គរវត្តតំណាងព្រះរាជាណាចក្រកម្ពុជា និង
-ផ្ទៃខាងក្រោយរូបទង់ជាតិអាស៊ាន និងទង់ជាតិប្រទេសជាសមាជិកទាំង ១០។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា នឹងចេញលក់កាសអនុស្សាវរីយ៍នេះឡើងចាប់ពីថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះក្នុងតម្លៃ ២២៣ ០០០រៀលក្នុង១កាស នៅធនាគារជាតិនៃកម្ពុជា៕
ដោយ៖ រតនៈវិភូ