ទោះ​ពេញ​ចិត្ត​ឬ​មិន​ពេញ​ចិត្ត​ អ្នក​​មិន​​គួរ​ប្រាប់​មេ​របស់​អ្នក​នូវ​រឿង​ទាំង​ ៤​យ៉ាង​នេះ​ឡើយ!​



ប្រសិន​ជា​អ្នក​បាន​ធ្វើ​ការ​ជា​មួយ​មេ​របស់​អ្នក​អស់​​មួយ​រយៈ​ពេល​វែង​ អ្នក​អាច​ចាប់​ផ្តើម​​មាន​អារម្មណ៍​ថា​ អ្នក​និង​អ្នក​រួម​ការងារ​គឺ​ជា​គ្រួសារ​តែ​មួយ។ ទោះ​បី​ជា​ទំនាក់​ទំនង​មាន​ការ​ប្រសើរ​ជាង​មុនក៏​ដោយ ចំណុច​ខ្លះ​អ្នក​នៅ​តែ​មិន​គួរ​និយាយ​ឡើយ។ ចំណុច​ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​ពុំ​គួរ​និយាយ​ជា​មួយ​មេ​របស់​អ្នក​ឡើយ៖

១) ខ្ញុំ​​នឹង​ឈប់​ធ្វើ​ការ​នៅ​ទី​នេះ៖ ប្រសិន​ជា​អ្នក​ស្អប់​ការងារ​របស់​អ្នក អ្នក​អាច​រក​ការងារ​ថ្មីស្ងាត់​ៗ​ ឬ​លើក​យក​ចំណុច​ដែល​ធ្វើ​ឱ្យ​អ្នក​មិន​ពេញ​ចិត្ត​ប្រាប់​មេ​របស់​អ្នក​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​សម​ស្រប​បាន​។ ​ប៉ុន្តែ​មិន​មែន​រអ៊ូ​ដាក់​មេ​ថា​ នឹង​ឈប់​ធ្វើ​ការ​នៅ​ទី​នេះ​ដោយ​គ្មាន​​ហេតុផល​ច្បាស់​លាស់​នោះ​ទេ។​ ​​បើរអ៊ូ​ជាប់​អំពី​រឿង​នេះ ប្រហែល​ជា​អ្នក​ត្រូវ​​គេ​បញ្ឈប់​មុន​អ្នក​ដាក់​ពាក្យ​ឈប់​ក៏​ថា​បាន។

២) រឿង​​ផ្ទាល់​ខ្លួន​៖ អ្នក​ពុំ​គួរ​ចែក​រំលែក​រឿង​ផ្ទាល់​ខ្លួន​ច្រើន​ពេក​​ទៅ​កាន់​មេ​របស់​អ្នក​ឡើយ។ នៅ​កន្លែង​ការងារ អ្នក​គួរ​តែ​និយាយ​ពី​​រឿង​​ការងារ ពី​ព្រោះ​ថា​មេ​របស់​អ្នក​ក៏​មិន​ចាប់​អារម្មណ៍​សកម្មភាព​នា​ពេល​ទំនេរ​របស់​អ្នក​ដែរ។

៣) មិត្ត​រួម​ការងារ​គ្មាន​សមត្ថភាព៖ សមត្ថភាព​ការងារ​របស់​មិត្ត​រួម​ការងារ​​​គួរ​តែ​ទុក​ឲ្យ​មេ​របស់​អ្នក​ជា​អ្នក​សម្រេច និង​ដោះស្រាយ។ ការ​និយាយ​អាក្រក់​ពី​អ្នក​ដទៃ​មាន​តែ​ធ្វើ​ឲ្យ​មេ​របស់​អ្នក​មាន​គំនិត​អវិជ្ជមាន​មក​លើ​អ្នក​ទៅ​វិញ​ទេ។

៤) មិន​ចង់​ទៅ​ប្រជុំ៖ ការងារ​មិន​មែន​ជា​អ្វី​ដែល​អ្នក​ធ្វើ​តាម​ចិត្ត​ចង់​បាន​​នោះ​ទេ។ អ្នក​ទៅ​ធ្វើ​ការ​ដើម្បី​ជួយ​សម្រេច​​គោលដៅ​​​របស់​​មេ។ ប្រសិន​ជា​ការ​ប្រជុំ​អាច​ជួយ​សម្រេច​កិច្ច​ការ​បាន អ្នក​គួរ​តែ​ទៅ​ប្រជុំ​ដោយ​គ្មាន​ការ​រអ៊ូ​។ ទោះ​បី​ជា​អ្នក​គ្មាន​អារម្មណ៍​ក៏​ដោយ ក៏​គួរ​ទៅ​ចូលរួម​តែ​មិន​មែន​​មិន​ចង់​ទៅ​ប្រជុំ​នោះ​ឡើយ៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.cheatsheet.com

X
5s