ជប៉ុនមានសព្វាវុធសម្ងាត់ ៧ប្រភេទអាចធ្វើឱ្យអាមេរិកនិងសម្ព័ន្ធមិត្ត មហន្តរាយបើគ្មាននុយក្លេអ៊ែរកាលសង្គ្រាមលោកលើកទី២
សង្គ្រាមលោកលើកទីពីរត្រូវបានបញ្ចប់ទាំងស្រុងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ បន្ទាប់ពីជប៉ុនបានចុះចាញ់ដោយឥតលក្ខខណ្ឌបន្ទាប់ពីអាមេរិកទម្លាក់គ្រាប់បែកនុយក្លេអ៊ែរមកលើទីក្រុងណាហ្គាហ្សាគី និងហេរ៉ូហ្ស៊ីម៉ា។ ការលើកទ័ពមកឈ្លានពានជប៉ុន មិនមែនអាចយកឈ្នះជប៉ុនដោយងាយៗនោះទេ ព្រោះថា ជប៉ុនមានសព្វាវុធទំនើបមិនចាញ់បស្ចិមលោកទេនាសម័យនោះ អត់តែមួយគឺនុយក្លេអ៊ែរ។
ខាងក្រោមនេះ គឺជាសព្វាវុធសម្ងាត់ ៧ប្រភេទរបស់ជប៉ុនដែលត្រូវបានប្រើប្រាស់ និងគ្រោងប្រើប្រាស់នាសម័យសង្គ្រាមលោកលើកទី២៖
១) គ្រឿងយន្តផ្ទុកគ្រឿងផ្ទុះអត្តឃាត Keitan៖ បញ្ជាដោយមនុស្ស វាអាចផ្ទុកគ្រឿងផ្ទុះបានទម្ងន់ ៣ពាន់ផោន។ គ្រឿងយន្តនេះក៏ធ្លាប់កម្ទេចកប៉ាល់ចម្បាំងអាមេរិកផងដែរ។ អ្វីដែលសំខាន់ អាវុធនេះត្រូវការអ្នកស្ម័គ្រស្លាប់ជាមួយនឹងវា ព្រោះថាវាត្រូវបានបញ្ជាដោយមនុស្ស (បើក) ហើយនៅពេលវាវាយប្រហារ នាវា កប៉ាល់ ឬទីតាំងសត្រូវ គឺអ្នកបើក និងសហសេវិកក៏ត្រូវស្លាប់ដែរ។
២) មីស៊ីលអត្តឃាត Ohka៖ ក៏ជាមីស៊ីលដែលបើកបញ្ជាដោយមនុស្សដែរ។
៣) កងនាវាមុជទឹកដឹកយន្តហោះ៖ ជប៉ុនក៏មានដែរ ដូចជា I-400 ជាដើម។
៤) អ្នកមុជទឹកអត្តឃាត៖ ជប៉ុនក៏មានអ្នកមុជទឹកអត្តឃាតផងដែរ។ អ្នកមុជទឹកអត្តឃាតមានផ្ទុកគ្រឿងផ្ទុះ ៣៣ផោនដែលត្រូវជ្រមុជទឹក ៦ម៉ោងដកដង្ហើមតាមបំពង់ឫស្សីដើម្បីវាយប្រហារអត្តឃាតទៅលើកប៉ាល់ ឬនាវាចតនៅតាមឆ្នេរ។
៥) យន្តហោះបាញ់ដោយរ៉ុកកែតសម្រាប់ស្ទាក់កម្ទេចយន្តហោះទម្លាក់គ្រាប់៖ នៅជិតចប់សង្គ្រាមលោក ជប៉ុនក៏បានផលិតយន្តហោះដែលបាញ់ដោយរ៉ុកកែតមានមុខងារស្ទាក់កម្ទេចយន្តហោះទម្លាក់គ្រាប់របស់អាមេរិក។ ជប៉ុនមានគម្រោងផលិតរាប់ពាន់គ្រឿងនាពេលនោះ ប៉ុន្តែផែនការត្រូវរលាយក្រោយចុះចាញ់សង្គ្រាមលោក។
៦) អាវុធជីវសាស្ត្រ៖ ជាអាវុធជីវសាស្ត្រដ៏ទំនើបដែលអាចបង្កជំងឺច្រើនប្រភេទដល់កងទ័ព។ ជប៉ុនបានតេស្ដ និងដាក់ពង្រាងសាកល្បងដោយជោគជ័យ។
៧) អាវុធរ៉ុកកែត៖ ជប៉ុនក៏មិនអន់ណាស់ដែរ ក្នុងការផលិតអាវុធរ៉ុកកែតដែលមានអានុភាពគួរសមនាសម័យនោះ៕
ដោយ៖ រតនៈវិភូ