​​លោក​អ្នក​ស្គាល់សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​​ជា​ទី​ដែល​ទាហាន​មួក​ខៀវ​កម្ពុជា​ ៤​រូប​ពលីទេ?​



​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ ស្ថិត​នៅ​ក្នុង​ស្ថានភាព​អស្ថិរភាព​គិត​ចាប់​តាំង​ពី​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​បារាំង​នៅ​ឆ្នាំ​១៩៦០​ មក​ម្ល៉េះ។ ​ប្រទេស​នេះ​ញ៉ាំ​ញ៉ី​ដោយ​សង្គ្រាម​ស៊ីវិល​ និង​​​ក្រុម​ប៉ះបោរ​ជា​ហូរហែ​តាំង​ពី​ទទួល​បាន​ឯករាជ្យ​ភ្លាមៗ។ ប្រទេស​នេះ​ជា​ដែនដី​ស្ថិត​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​កណ្ដាល​ ​មាន​ផ្ទៃ​ដី​ជាង ៦២០ ០០០​គីឡូម៉ែត្រ​ការ៉េ​ និង​ប្រជាជន​ប្រមាណ​ ៤,៥​លាន​នាក់ (គិត​នៅ​ឆ្នាំ​២០១៤)។ ​២​ភាគ​៣​នៃ​ទឹកដី​​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ គឺ​ជា​ដី​សណ្ដ​​ទន្លេ​ Ubangi ដែល​ហូរ​ចាក់​ទៅ​ប្រទេស​កុងហ្គោ។ ​​ គិត​ចាប់​តាំង​ពី​ឯករាជ្យ​មក​​ ​ប្រទេស​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ជន​ផ្ដាច់ការ​ជា​ហូរហែ​​ ហើយ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៩០​ ទើប​មាន​ការ​អំពាវនាវ​ឱ្យ​មាន​ការ​បោះឆ្នោត​តាម​​បែប​លទ្ធិ​ប្រជាធិបតេយ្យ​​ ហើយនៅ​ឆ្នាំ​១៩៩៣​ ​​ទើប​ប្រទេស​នេះ​ស្គាល់​​ឈ្មោះ​ថា​ជា​​ប្រទេស​បោះឆ្នោត​​មាន​ការ​ចូលរួម​ពី​បក្ស​នយោបាយ​ច្រើន។ លោក​ Ange-Félix Patassé​ បាន​ជាប់​ឈ្មោះ​ជា​ប្រធានាធិបតី​ដំបូង​ ប៉ុន្តែ​នៅ​ឆ្នាំ ២០០៣​ លោក​ត្រូវ​​ឧត្តមសេនីយ៍​ François Bozizé ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​តំណែង។ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៤​ មក​ប្រទេស​នេះ​កាន់​តែ​ធ្លាក់​ក្នុងស្ថានភាព​​​យ៉ាប់​យ៉ឺន​ដោយ​សារ​តែ​សង្គ្រាម​រវាង​ ​កង​កម្លាំង​​​ឧទ្ទាម​​សហភាព​ប្រជាធិបតេយ្យ​ដើម្បី​ឯកភាព​​​ (Union of Democratic Forces for Unity-UFDR) ​និង​កង​កម្លាំង​រដ្ឋាភិបាល​បាន​ផ្ទុះ​ឡើង​ ដែល​សង្គ្រាម​នេះ​គេ​ហៅ​ថា​ The Central African Republic Bush War។ ទោះ​បី​ជា​មាន​កិច្ច​​ព្រមព្រៀង​ដើម្បី​សន្តិភាព​​នៅ​ឆ្នាំ​២០០៧​ និង​២០១១​ យ៉ាង​ណា​ក្ដី​ ក៏​សង្គ្រាម​នៅ​តែ​ផ្ទុះ​ឡើង​ជា​ពិសេស​គឺ​នៅ​ផ្នែក​​ផ្សេងៗ​នៃ​ប្រទេស​ចាប់​ពី​​​​ខែ​ធ្នូ​ ​ឆ្នាំ ២០១២​។ សង្គ្រាម​នេះ​គេ​អាច​ហៅ​បាន​ម្យ៉ាង​ទៀត​ថា​ ជា​សង្គ្រាម​​​​​​រវាង​ក្រុម​កាន់​​សាសនា​​ឥស្លាម​ និង​​ក្រុម​​កាន់​សាសនាគ្រិស្ដ​​​​​ព្រោះ​ក្រុម​សាសនា​​ឥស្លាម​ (ក្រុម​ឧទាម)​ បាន​ទម្លាក់​ប្រធានាធិបតី​​​ដែល​កាន់​សាសនា​គ្រិស្ដលោក​​​ Bozize ដែល​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣​​។ សង្គ្រាម​នៅ​ឆ្នាំ ២០១៣​ និង​ឆ្នាំ​២០១៤​ បាន​ធ្វើ​ឱ្យ​មាន​ជម្លៀស​ប្រជាជន​ក្នុង​ទ្រង់ទ្រាយ​ធំ​តែ​ម្ដង។ បើ​និយាយ​ពី​ធនធាន​ធម្មជាតិ​វិញ​ ​ ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​សម្បូរ​ទៅ​ដោយ​​រ៉ែ​ពេជ្រ​ ​មាស​ ប្រេង​ និង​អ៊ុយរ៉ាញ៉ូម​ ប៉ុន្តែ​ប្រទេស​នេះ​​នៅ​តែ​​ប្រទេស​មាន​ប្រជាជន​ក្រី​ក្រ​បំផុត​នៅ​ក្នុង​លោក។​ ​​យោង​តាម​ទិន្នន័យ​​នៃ​សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស​ (HDI) ​នៅ​ឆ្នាំ​២០១៥​ ​​​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​មាន​ចំណាត់​ទាប​បំផុត​ ពោល​គឺ​ជាប់​លេខ​ ១៨៨​ក្នុង​ចំណោម​ប្រទេស​ ១៨៨​ដែល​ត្រូវ​បាន​ចាត់​ថ្នាក់។ ​​​​​​​​​ [caption id="attachment_39084" align="aligncenter" width="670"] ផែន​ទី​​​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​[/caption] ព្រឹត្តិការណ៍​សំខាន់ៗ៖ ​ខែ​​មិថុនា​ ២០០៨​៖ មាន​កិច្ច​ព្រមព្រៀង​​មួយ​រវាង​ UFDR និង​កង​កង​កម្លាំង​ប្រជាប្រិយ​ដើម្បី​រក្សា​លទ្ធិប្រជាធិបតេយ្យ​ (APRD) ​ដែល​តាម​រយៈ​កិច្ច​ព្រមព្រៀង​​ជា​មួយ​រដ្ឋាភិបាល​នេះ​ គឺ​ដើម្បី​ដាក់​អាវុធ​ពី​ក្រុម​ប្រយុទ្ធ​​នៃ​ក្រុម​​ឧទាម។ ​ខែ​កញ្ញា​ ២០០៨៖ សភា​បាន​អនុម័ត​ច្បាប់​លើក​លែង​ទោស​ដែល​ជា​របត់​ថ្មី​មួយ​ទៀត​នៃ​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​ និង​ក្រុម​ពួក​ឧទាម។ ​​ខែ​កុម្ភៈ ​ឆ្នាំ​២០០៩៖ ​ពួក​ឧទាម​អ៊ូហ្គាន់ដា​ LRA ​បាន​​ឆ្លង​ចូល​មក​ដែនដី​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល។ ខែ​មីនា​ ឆ្នាំ​២០០៩៖ ​​កង​ទ័ព​បារាំង​បាន​ដាក់​ពង្រាយ​នៅ​ក្រុង​ Bangui ​បន្ទាប់​ពី​មាន​ក្រុម​ពួក​ឧទាម​ចូល​ក្រុង​លួច​វាយ​ប្រហារ។ ​​ខែ​មេសា​ ឆ្នាំ​២០០៩៖ ការ​ប៉ះទង្គិច​គ្នា​រវាង​​កង​កម្លាំង​រដ្ឋាភិបាល​ និង​ពួក​ឧទាម​​បន្ត​កើត​ឡើង​ម្ដង​ទៀត។ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​បង្កើត​ការិយាល័យ​រក្សា​សន្តិសុខ​ថ្មី​ដើម្បី​ដោះស្រាយ​បញ្ហា​អសន្តិសុខ​នៅ​សេស​សល់។ ​ខែ​កញ្ញា​​ឆ្នាំ​២០០៩៖ ​កង​ទ័ព​អ៊ូហ្គាន់ដា​​បាន​ប្រកាស​ថា​ ​ខ្លួន​នៅ​បន្ត​គាំទ្រ​ឧទាម​ LRA នៅ​ សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល។ ​ខែ​សីហា​ ឆ្នាំ​២០០៩៖ ​អង្គការ​សហប្រជាជាតិ​រាយការណ៍​ថា​ មាន​ប្រជាជន​​ ១​លាន​នាក់​ទទួល​រង​ពី​សង្គ្រាម​ស៊ីវិល​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល។ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១០៖ ​​ប្រធានាធិបតី​កាន់​អំណាច​លោក​ Bozize ​បាន​លើក​ឡើង​ថា​ ការ​បោះឆ្នោត​​ត្រូវ​រៀប​ចំ​នៅ​ថ្ងៃ​ទី​២៥​ មេសា​ ប៉ុន្តែ​គណបក្ស​ប្រឆាំង​ជំទាស់ ខែ​មេសា​ ឆ្នាំ​២០១០៖ ​​ការ​បោះឆ្នោត​ត្រូវ​បាន​ពន្យារពេល។ សភា​ពន្យារពេល​អាណត្តិ​ប្រធានាធិបតី​ Bozize។ ខែ​​មិនា​​ ឆ្នាំ​២០១០៖ ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​​បោះ​ឆ្នោត​សម្រេច​ដក​កម្លាំង​មួក​ខៀវ​ពី​ប្រទេស​ឆាត​ និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ដើម្បី​យក​​កម្លាំង​មក​ការពារ​ប្រជាជន​ឆាត​ និង​ក្រុម​ជន​ភៀស​ខ្លួន​ពី​ Darfur ប្រទេស​ស៊ូដង់។ ខែ​កក្កដា​ ឆ្នាំ​២០១០៖ ក្រុម​ឧទាម​វាយ​ប្រហារ​ភាគ​ខាង​ជើង​ក្រុង​ Birao ​ខែ​កញ្ញា​ ឆ្នាំ​២០១០៖ ​​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​បាន​ចាប់​ផ្ដើម​ ហើយ​ការ​បោះឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​ខែ​មករា​ ឆ្នាំ​២០១១ ខែ​តុលា​ ឆ្នាំ​២០១០៖ ​ប្រទេស​បួន​ដែល​រង​គ្រោះ​ដោយ​សារ​តែ​ក្រុម​ឧទាម​ LRA ​ព្រមព្រៀង​គ្នា​​ដើម្បី​បង្កើត​កម្លាំង​រួម​គ្នា​ប្រឆាំង​នឹង​ក្រុម​ពួក​ឧទាម ខែ​វិច្ឆិកា​ ឆ្នាំ​២០១០៖ ​អតីត​​អនុប្រធានាធិបតី​​ Jean-Pierre Bemba ​បាន​ឡើង​តុលាការ​ឧក្រិដ្ឋកម្ម​​លើ​បទ​ចោទ​ប្រកាន់​អនុញ្ញាត​ឱ្យ​កង​ទ័ព​ខ្លួន​រំលោភ​ និង​សម្លាប់​មនុស្ស​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​​ពី​ឆ្នាំ​២០០២​ ​ដល់​​២០០៣​ ​ខែ​​មករា​ ឆ្នាំ​២០១១៖ ការ​បោះឆ្នោត​ត្រូវ​បាន​ធ្វើ​ឡើង​ ហើយ​លោក​ Bozize ​បាន​ឈ្នះ​ឆ្នោត​ម្ដង​ទៀត ​ខែ​មីនា​ ឆ្នាំ​២០១២៖ ​កង​ទ័ព​សហភាព​អាហ្វ្រិក​​ពង្រាយ​​កម្លាំង​ខ្លួន​ដើម្បី​តាម​ចាប់​មេ​យោធា​​អ៊ូហ្គាន់ដា​ដែល​សង្ស័យ​លាក់​ខ្លួន​នៅ​​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១២៖ ​​កង​កម្លាំង​ចម្រុះ​នៃ​ពួក​ឧទាម​ Seleka ថ្មី​បាន​វាយ​ប្រហារ​ភាគ​ខាង​ជើង​ និង​កណ្ដាល​ប្រទេស​។ ខែ​មិនា​ ឆ្នាំ​២០១៣៖ ​ពួក​ឧទាម​ Seleka​ ដណ្ដើម​បាន​ទីក្រុង​ និង​ទម្លាក់​​ប្រធានាធិបតី​ Bozize ហើយ​បាន​រំលាយ​សភា​ចោល​ដែល​រក​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​​ ខែ​សីហា​ ឆ្នាំ​២០១៣៖ មេដឹក​នាំ​រដ្ឋប្រហារ​លោក​ Michel Djotodia ​(ក្រុម​ឧទាម​កាន់​សាសនា​ឥស្លាម បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី។ ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​ពី​​ព្រឹត្តិការណ៍​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​បង្ក​ហានិភ័យ​ដល់​ស្ថិរភាព​ក្នុង​តំបន់។ ខែ​តុលា​ ឆ្នាំ ២០១៣៖ ក្រុម​ប្រឹក្សា​សន្តិសុខ​បាន​សម្រេច​ដាក់​​ពង្រាយ​​កង​កម្លាំង​រក្សា​សន្តិសុខ។ កង​កម្លាំង​នេះ​នឹង​គាំទ្រ​កង​ទ័ព​សហភាព​អាហ្វ្រិក​​ជើង​គោក​ និង​​កង​ទ័ព​បារាំង​ដែល​គ្រប់គ្រង​អាកាសយានដ្ឋាន ខែ​​ធ្នូ​ ឆ្នាំ​២០១៣៖ ​ខណៈ​ភាព​វឹកវរ​កាន់​តែ​ខ្លាំង​ឡើង​​​​ ​កង​កម្លាំង​នៃ​ពួក​​​ឥស្លាម​​ និង​ក្រុម​កាន់​សាសនាគ្រិស្ដ​​ដែល​ជា​សត្រូវ​នឹង​គ្នា​រង​ការ​ចោទ​ប្រកាន់​ថា​ បាន​សម្លាប់​មនុស្ស​រាប់​រយ​នាក់​ ហើយ​ទាហាន​បារាំង​បាន​បង្កើន​ដល់​ចំនួន​ ១៦០០​នាក់ ខែ​មេសា​ ឆ្នាំ​២០១៤៖ ក្រុម​ប្រឹក្សា​ UN ​បាន​​សម្រេច​ពង្រាយ​ទ័ព​ ១២០០០​នាក់​ ​ខែ​​ឧសភា​ ឆ្នាំ​២០១៤៖ ​កង​ទ័ព​បារាំង​​និង​អេត្យូពី​​ គ្រប់​គ្រង​អាកាសយានដ្ឋាន​នៅ​ Bangui ខែ​កុម្ភៈ​ ឆ្នាំ​២០១៥៖ ​អង្គការ​ UN ​បាន​ថ្លែង​ថា​ អំពើ​ហិង្សា​នៅ​​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​​បាន​ធ្វើ​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​បោះបង់​ផ្ទះ​សម្បែង​ដើម្បី​​គេច​ឱ្យ​ផុត​ពី​ការ​សម្លាប់ ​ការ​រំលោភ​ ​ពី​ពួក​យោធា ​ខែ​ ឧសភា​ ឆ្នាំ​២០១៥៖ ​ព្រះរាជអាជ្ញា​បារាំង​បាន​​បើក​ការ​ស៊ើប​អង្កេត​លើ​ការ​រំលោភ​កុមារ​​ដោយ​​ទាហាន​បារាំង​មួយ​ចំនួន ការ​វាយ​ប្រហារ​ដែល​​ទាហាន​មួយ​ខៀវ​កម្ពុជា​ពលី​ នៅយប់រំលងអាធ្រាត្រ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧​ ក្រុមឧទ្ទាម​បាន​បើក​ការវាយប្រហារ ​ទៅលើក្បួន​របស់កម្លាំង Minusca របស់អង្គការសហប្រជាជាតិ បណ្តាលឱ្យកម្លាំងកម្ពុជាម្នាក់ស្លាប់ភ្លាមៗ ម្នាក់រងរបួស និងបាត់ខ្លួន៣នាក់។ ​ហើយ​ក្រោយ​មក​គេ​បាន​រក​ឃើញ​ថា​ ទាហាន​មួក​ខៀវ​កម្ពុជា​ទាំង​ ៣​នាក់​បានស្លាប់ហើយ​ ដោយចំនួនអ្នកស្លាប់ទាំងអស់ ៤នាក់​។
X
5s