ភូមិសាស្ត្រវាលខ្សាច់មិនអាចរារាំងអ៊ីស្រាអែលក្នុងការអភិវឌ្ឍប្រទេសខ្លួនឲ្យខ្លាំងក្លាទៀតបានឡើយ​



ស្ថិត​ក្នុង​តំបន់​មជ្ឈិមបូព៌ា ប្រទេស​អ៊ីស្រាអែល ដែល​ទើប​នឹង​ប្រកាស​ការ​ចាប់​កំណើត​រដ្ឋ​របស់​ខ្លួន​នៅ​ឆ្នាំ​១៩៤៨​នេះ គឺជា​ទឹកដី​មួយ​ដែល​មាន​លក្ខណៈ​ជាច្រើន​ខុស​ប្លែក​ដាច់​ពី​គេ ដែល​ធ្វើឲ្យ​ចោទ​ជា​ចម្ងល់​ចំពោះ​ប្រទេស​ដទៃ​ជារឿយៗ។ ចាប់​តាំង​ពី​ប្រវត្តិសាស្ត្រ​ទឹកដី ប្រពៃណី​ទំនៀមទម្លាប់​ក្ដី ប្រាជ្ញា​ឈ្លាសវៃ​ខុស​ពី​គេ​ដែល​កក្រើក​ពិភពលោក​ដោយ​អ្នក​ប្រាជ្ញ​ដើម​កំណើត​ជ្វីស​ជាច្រើន​រូប​បាន​ធ្វើ​ជា​ម្ចាស់​ពាន​រង្វាន់​ណូបែល ជាពិសេស​គឺ​ទីតាំង​ភូមិសាស្ត្រ​របស់​ពួកគេ​ជា​វាលខ្សាច់​នេះ​តែ​ម្ដង ដែល​ក្នុង​ផ្ទៃដី​សរុប​ចំនួន​២០,៧៧០​គីឡូម៉ែត្រ​ការ៉េ មាន​តែ​៤៤០​គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ​ដែល​ជា​ផ្ទៃ​ទឹក។ ដោយឡែក ឥឡូវ​នេះ​អ៊ីស្រាអែល​អាច​ផលិត​ទឹក​ប្រើប្រាស់​ចិញ្ចឹម​ជីវិត​ប្រជាជន​ជាង​៨​លាន​នាក់​បាន​ដោយ​ខ្លួនឯង ថែម​ទាំង​ចែកចាយ​ទឹក​ទៅ​ប្រទេស​ជិតខាង​របស់​ពួកគេ​ទៀត​ផង ? សំណួរ​សួរ​ថា តើ​វា​អាច​ទៅ​រួច​យ៉ាង​ដូចម្ដេច​បាន ?

Jerusalem, Israel, Old Town, The Jewish Quarter, Wall

ចាប់​តាំង​ពី​កំណើត​រដ្ឋ​អ៊ីស្រាអែល​ក្នុង​ឆ្នាំ​១៩៤៨​មក កំណើន​ប្រជាជន​បាន​កើន​ឡើង​ច្រើន​ជាង​មុន​១០​ដង ភូមិសាស្ត្រ​ទឹកដី​ដែល​៦០%​សុទ្ធតែ​ជា​វាលខ្សាច់ ១៣.៧%​ជា​ផ្ទៃដី​ដែល​អាច​ដាំដុះ​បាន ព្យុះ​ដី​ខ្សាច់​អាច​កើត​ឡើង​ក្នុង​រដូវ​ផ្កា​រីក​និង​រដូវ​ក្ដៅ ជា​តំបន់​គ្រោះ​រាំង​ស្ងួត មិន​សូវ​មាន​ភ្លៀង​ធ្លាក់ តែ​បើ​ភ្លៀង​ធ្លាក់​ម្ដងៗ​នឹង​បង្ក​ជា​ទឹក​ជំនន់​អាច​បណ្ដាល​ឲ្យ​ប្រជាជន​រង​របួស​ធ្ងន់ធ្ងរ​និង​ខូចខាត​ទ្រព្យសម្បត្តិ។ មូលហេតុ​ទាំងនេះ​ហើយ ដែល​ធ្វើឲ្យ​វិបត្តិ​ខ្វះខាត​ទឹក​ប្រើប្រាស់​គឺជា​បញ្ហា​ធំ​ចម្បង​របស់​ប្រទេស​នេះ។

Dunes, Sand, Landscape, Ripples, Dry, Desert, Hot

ដូច្នេះ​ហើយ​វា​ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ​នោះ​ទេ ដែល​អ៊ីស្រាអែល​អាច​សម្រេច​សមិទ្ធផល​ដ៏​អស្ចារ្យ​ក្នុង​ការ​ផលិត​ទឹក​ប្រើប្រាស់​បាន​ដោយ​ខ្លួនឯង និង​អាច​ចែកចាយ​ដល់​អ្នក​ជិតខាង​ទៅ​ទៀត។ ជឿ​ក៏​ដោយ មិន​ជឿ​ក៏​ដោយ​ក៏​ពួកគេ​បាន​សម្រេច​វា​បាន​ទៅ​ហើយ។ យើង​ត្រូវ​ដឹង​ថា ប្រភព​ទឹក​តាម​ធម្មជាតិ​របស់​អ៊ីស្រាអែល​គឺជា​ទឹក​ក្រោម​ដី ដែល​មាន​ប្រភព​មក​ពី​ភ្នំ បឹង កោះ ស្ទឹង និង​ទឹក​ភ្លៀង។

Israel, Dead, Sea, Nature, Water, Blue, Sky, Salt

ប៉ុន្តែ ដើម្បី​ទប់ទល់​ជាមួយ​នឹង​កំណើន​ប្រជាជន​ឥត​ឈប់ឈរ​នេះ តើ​ពួកគេ​ម្ដេច​នឹង​អាច​ពឹងផ្អែក​ទៅលើ​ធនធាន​ធម្មជាតិ រង់ចាំ​ភ្លៀង​ធ្លាក់​មក​បាន បើ​ទោះ​ជា​មុន​ឆ្នាំ​២០០៤​រាជរដ្ឋាភិបាល​ពួកគេ​បាន​ដាក់​កម្រិត​ទៅលើ​ការ​ប្រើប្រាស់​ទឹក​យ៉ាង​តឹងរ៉ឹង​ក្ដី ? ដូច្នេះ​ហើយ​ទើប​បាន​ជា​ចាប់​តាំង​ពី​ឆ្នាំ​២០០៤​មក ពួកគេ​ចាប់ផ្ដើម​មើល​ឃើញ​ប្រយោជន៍​ពី​តំបន់​ភូមិសាស្ត្រ​របស់​ខ្លួន​ដែល​នៅ​ក្បែរ​សមុទ្រ​មេឌីទែរ៉ាណេ ហើយ​មក​ដល់​ពេល​នេះ​រោងចក្រ​ផលិត​ទឹក​សាប​ចំនួន​៤ ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​បន្សុទ្ធ​អំបិល​ចេញ​ពី​ទឹក​សមុទ្រ​ហៅថា reverse-osmology technology desalination និង​ទទួល​បាន​ផលិតផល​ជា​ទឹក​សាប​សម្រាប់​ប្រើប្រាស់។ ត្រឹម​ឆ្នាំ​២០១៦ ពួកគេ​អាច​ផលិត​ទឹកសាប​ដែល​មាន​ប្រភព​ចេញ​ពី​រោងចក្រ​បច្ចេកវិទ្យា​ផលិត​ទឹកសាប​ទាំង​៤​នេះ​បាន​រហូត​ដល់​ទៅ​៥០%​សម្រាប់​ប្រើប្រាស់​ពេញ​មួយ​ប្រទេស។

Sea, Dead Sea, Israel, Nature, Sand, Water, Beach

ក្រៅ​ពី​ការ​ប្រើប្រាស់​ទឹក​ឡើង​វិញ​តាម​របៀប​នេះ អាង​ស្តុក​ទឹក​ចំនួន​២៣០​ត្រូវ​បាន​សាងសង់​ឡើង​ដើម្បី​យក​ទឹក​ដែល​បាន​ប្រើប្រាស់​រួច ឆ្លងកាត់​ដំណាក់កាល​បន្សុទ្ធ​ជាច្រើន​ដង រួច​ស្តុក​ទុក​នៅ​ក្នុង​អាង​ស្តុក​ទឹក​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ដាំដុះ​កសិកម្ម។ ការ​បន្សុទ្ធ​ទឹក​ដែល​ប្រើប្រាស់​រួច​យក​មក​ប្រើប្រាស់​ឡើង​វិញ​បែប​នេះ​មាន​តម្លៃ​ថោក​ជាង​ទឹកសាប​រហូត​ដល់​ទៅ​៥០% ដូច្នេះ​វា​នឹង​កាន់តែ​ផ្ដល់​ភាព​ងាយស្រួល​ដល់​ការ​រស់នៅ​និង​សម្រាប់​ប្រជាកសិករ​ច្នៃ​ដី​ដែល​មិន​មាន​អំណោយផល​ដល់​ការ​ដាំដុះ​ប្រែ​ទៅ​ជា​ដី​មាន​ជីវជាតិ​យ៉ាង​ល្អ​ប្រសើរ​បាន។

ម្យ៉ាងទៀត ដោយ​មើល​ឃើញ​ភ្លៀង​ធ្លាក់​ដែល​បង្ក​ជា​ទឹក​ជំនន់​ម្ដងៗ ពួកគេ​ក៏​បាន​ទាញ​យក​ប្រយោជន៍​ពី​នេះ​ដោយ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ក្នុង​ស្ទឹង និង​សាងសង់​អាង​ស្តុក​ទឹក​ក្បែរ​នោះ ដើម្បី​ឃាត់​ទឹក​ជំនន់ រួច​ទើប​បម្លែង​វា​ឲ្យ​អាច​ប្រើប្រាស់​ក្នុង​កសិកម្ម​បាន។ បើ​ទោះ​ជា​បច្ចេកវិទ្យា​ទាញ​យក​អំបិល​ចេញ​ពី​ទឹក​សមុទ្រ​ដើម្បី​ផលិត​ទឹកសាប​ដែល​អាច​ប្រើប្រាស់​បាន មាន​គុណសម្បត្តិ​ជួយ​ជីវិត​ប្រជាជន​រាប់​លាន​នាក់​ពី​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ក៏​ដោយ ប៉ុន្តែ​គុណវិបត្តិ​របស់​វា​ក៏​ផ្ដល់​ក្ដី​បារម្ភ​ក្នុង​រយៈពេល​វែង​ដែរ ព្រោះ​បើ​កាលណា​ទឹកសមុទ្រ​ត្រូវ​បាន​ទាញ​យក​មក​ប្រើប្រាស់​ជា​បន្តបន្ទាប់ នោះ​រយៈពេល​៣០​ឆ្នាំ​ខាង​មុខ​ទឹក​សមុទ្រ​នឹង​រីង​ហួត ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ជីវិត​សត្វ​ក្នុង​ទឹក។ ម្យ៉ាងទៀត រោងចក្រ​នីមួយៗ​ត្រូវ​ចំណាយ​អស់​រាប់​ពាន់​លាន​សម្រាប់​ថ្លៃ​សាងសង់​ដែល​មាន​តែ​ប្រទេស​អ្នក​មាន​ប៉ុណ្ណោះ​ទើប​អាច​ធ្វើ​វា​បាន ហើយ​ក៏​ត្រូវការ​ថាមពល​ច្រើន​ដើម្បី​អាច​ទាញ​យក​អំបិល​ចេញ​ពី​ទឹកសមុទ្រ ដូច្នេះ​ផល​ប៉ះពាល់​បំពុល​ដល់​បរិស្ថាន​ក៏​មិន​អាច​ចៀស​ផុត​ដែរ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ kkl-jnf.org & prezi & timesofisrael

X
5s