តើនៅខាងក្នុងខួរក្បាលរបស់មនុស្សចូលចិត្តស្ងប់ស្ងាត់គិតសញ្ជឹងនិងមនុស្សចូលចិត្តភាពអ៊ូអរខុសគ្នាយ៉ាងដូចម្ដេច ?​



ហេតុអ្វី​មនុស្ស​ខ្លះ​ចូលចិត្ត​បរិយាកាស​អ៊ូអរ ឯ​អ្នក​ខ្លះ​វិញ​បែរ​ជា​ចូលចិត្ត​បរិយាកាស​ស្ងប់ស្ងាត់ ? ហេតុអ្វី​អ្នក​ខ្លះ​ចូលចិត្ត​បង្កើន​ទំនាក់ទំនង​ថ្មីៗ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ឯ​អ្នក​ខ្លះ​វិញ​ចូលចិត្ត​រាប់អាន​មនុស្ស​ជិតស្និទ្ធ​បំផុត​តែ​ម្នាក់​ពីរ​នាក់ ? ហេតុអ្វី​អ្នក​ខ្លះ​ចូលចិត្ត​ចំណាយ​ពេល​ទំនេរ​របស់​ខ្លួន​ជាមួយ​ការ​សាកល្បង​សកម្មភាព​ថ្មីៗ ឯ​អ្នក​ខ្លះ​វិញ​សម្ងំ​ក្នុង​បន្ទប់​របស់​ពួកគេ​អាន​សៀវភៅ​យ៉ាង​ស្ងប់ស្ងាត់​ដែល​ជាទី​នៃ​សេចក្ដី​សុខ​របស់​ពួកគេ​យ៉ាង​ដូច្នោះ ? ពិត​ទេ​ដែល​ថា​នេះ​ក៏​មក​ពី​មនុស្ស​ប្រភេទ​ទី២​ជា​មនុស្ស​អៀនប្រៀន​ច្រើន ហើយ​មនុស្ស​ប្រភេទ​ទី១​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ច្រើនជាង ? យ៉ាងណាមិញ ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​ស្រាយ​ចំណោទ​ទៅលើ​ថា​តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​មនុស្ស​ទាំងពីរ​ប្រភេទ​នេះ​ខុស​ប្លែក​ពី​គ្នា ហើយ​វា​គឺជា​ស្ថាបត្យកម្ម​ខួរក្បាល​ខាងក្នុង​របស់​ពួកគេ​ទៅវិញ​ទេ ឬ​មានន័យ​ថា​ខួរក្បាល​របស់​អ្នក​ទាំងពីរ​មាន​រចនាសម្ព័ន្ធ​ខុស​គ្នា​នេះ​ឯង។ មនុស្ស​ប្រភេទ​ទី១ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា extroverted រីឯ​មនុស្ស​ប្រភេទ​ទី២​គឺជា​មនុស្ស​បែប introverted។ នៅ​ក្នុង​បន្ទប់​ជប់លៀង​យ៉ាង​អ៊ូអរ​តែ​មួយ​ជាមួយ​គ្នា មនុស្សextroverted និង​មនុស្សintroverted ទទួល​បទពិសោធន៍​អារម្មណ៍​ផ្សេង​ពី​គ្នា។ មនុស្សextroverted នឹង​ចេញ​ទៅ​និយាយ​លេង​ជាមួយ​អ្នក​ជុំវិញ​ខ្លួន​និង​បង្កើន​ទំនាក់ទំនង​ថ្មីៗ​ជាមួយ​ពួកគេ ហើយ​ពួកគេ​នឹង​ទទួល​បាន​ថាមពល​តាម​របៀប​នេះ។ ដោយឡែក មនុស្សintroverted នឹង​មាន​អារម្មណ៍​ធុញទ្រាន់ អស់កម្លាំង និង​អាច​រក​លេស​សុំ​ចេញ​ពី​បន្ទប់​ជប់លៀង​នេះ​មុន ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​សម្ងំ​នៅ​ក្នុង​បន្ទប់​ដ៏​មាន​សេចក្ដី​សុខ​របស់​ពួកគេ​យ៉ាង​ស្ងប់ស្ងាត់​វិញ។ តើ​នេះ​មក​ពី​ហេតុអ្វី ? អ្នក​ចិត្តសាស្ត្រ Hans Eysenck ក្នុង​ទសវត្ស​ឆ្នាំ​១៩៦០ បាន​រក​ឃើញ​ថា មនុស្សintroverted មាន​កម្រិត​នៃ​ការ​ប្រតិកម្ម​ឆ្លើយតប​ទៅលើ​កម្លាំង​ជំរុញ​ខាងក្រៅ​ខ្ពស់​ជាង​មនុស្សextroverted។ ការ​ពិត​មួយ​នេះ​បាន​បកស្រាយ​ថា កម្រិត​ទាប​នៃ​ការ​ប្រតិកម្ម​ឆ្លើយតប​ទៅលើ​កម្លាំង​ជំរុញ​ខាងក្រៅ​របស់​មនុស្សextroverted ជំរុញ​ពួកគេ​ឲ្យ​ស្វែងរក​ថាមពល​ពី​ខាងក្រៅ​ដើម្បី​បំពេញ​ភាព​សប្បាយ​រីករាយ​និង​ថាមពល​របស់​ពួកគេ ដែល​មាន​ដូចជា​បង្កើន​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ ឬការលេងកីឡាជាក្រុម ឬ​ក៏​ការ​សាកល្បង​សកម្មភាព​ថ្មីៗ​ជា​ប្រចាំ។ នៅ​ពេល​ដែល​ពួកគេ​សកម្ម​ជាមួយ​នឹង​សកម្មភាព​ខាងក្រៅ​ច្រើន សារធាតុ​គីមី​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា ដូប៉ាមីន (Dopamine) ជា​សារធាតុ​គីមី​បញ្ចេញ​នៅ​ក្នុង​ខួរក្បាល​ដែល​ផ្ដល់​រង្វាន់​ដល់​ពួកគេ​វិញ​ជាមួយ​នឹង​អារម្មណ៍​សប្បាយ​រីករាយ។ នៅ​ពេល​ណា​ដូប៉ាមីន​បញ្ចេញ​កាន់តែ​ច្រើន នោះ​ពួកគេ​នឹង​ទទួល​រង្វាន់​នូវ​ភាព​រីករាយ​ក៏​កាន់តែ​ច្រើន ជាហេតុ​នាំឲ្យ​ពួកគេ​តែងតែ​ស្វែងរក​ថាមពល​ពី​ខាងក្រៅ​នេះ​ឯង។ [caption id="attachment_42516" align="aligncenter" width="600"] dumbrunner.com[/caption] ដោយឡែក មនុស្សintroverted ដែល​ខួរក្បាល​របស់​ពួកគេ​មាន​កម្រិត​នៃ​ការ​ប្រតិកម្ម​ឆ្លើយតប​នឹង​កម្លាំង​ជំរុញ​ខាងក្រៅ​ខ្ពស់ នៅ​ពេល​មាន​កម្លាំង​ជំរុញ​ខ្លាំង​ពី​ខាងក្រៅ​ដូចជា បរិយាកាស​អ៊ូអរ ក្រុម​មនុស្ស​ច្រើន ឬ​ហេតុការណ៍​អ្វីមួយ​កើតឡើង​ដោយ​មិន​បាន​រំពឹង​ទុក កម្លាំង​ជំរុញ​នឹង​បន្ថែម​ដែល​ធ្វើឲ្យ​ពួកគេ​ពិបាក​នឹង​ទទួល​យក​បាន។ តាម​ពិត​ទៅ​នៅ​ពេល​មាន​កម្លាំង​ជំរុញ​ពី​ខាងក្រៅ​មក ដូប៉ាមីន ដែល​ជំរុញ​មនុស្ស​យើង​ឲ្យ​ស្វែងរក​ភាព​សប្បាយ​រីករាយ​ពី​សកម្មភាព​ថ្មីៗ​ខាងក្រៅ​នេះ មាន​កម្រិត​ស្មើ​គ្នា​ទាំង​ចំពោះ​មនុស្សintroverted និង​មនុស្សextroverted។ តែ​អ្វី​ដែល​ខុស​គ្នា​រវាង​មនុស្ស​ទាំងពីរ​គឺ ដូប៉ាមីន​របស់​មនុស្សextrovertedមាន​ភាព​សកម្ម​ខ្លាំង​ជាង។ ដោយឡែក អ្វី​ដែល​ធ្វើឲ្យ​មនុស្សintrovertedមាន​លក្ខណៈ​ជា​មនុស្សintroverted គឺ​ខួរក្បាល​ពួកគេ​មាន​ទំនោរ​បញ្ចេញ​សារធាតុ​គីមី​ម្យ៉ាង​ទៀត​ដែល​ផ្ដល់​រង្វាន់​នូវ​ភាព​សប្បាយ​រីករាយ​ឲ្យ​ពួកគេ​វិញ​ដែរ​នោះ​គឺ អាសេទីលកូលីន (arcetylcholine)។ អាសេទីលកូលីន​ខុស​ពី​ដូប៉ាមីន​ត្រង់​ថា នៅ​ពេល​វា​បញ្ចេញ​នៅ​ក្នុង​ខួរក្បាល​មក វា​នឹង​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​រីករាយ​តែ​ដោយ​ស្ងប់​ចិត្ត និង​ធូរស្រាល ក៏​ព្រោះ​តែ​វា​ជំរុញ​មនុស្សintrovertedឲ្យ​ស្វែងរក​ភាព​សប្បាយ​រីករាយ​ពី​ខាងក្នុង​មក​វិញ ហើយ​វា​មាន​សមត្ថភាព​អាច​ឲ្យ​យើង​សញ្ជប់សញ្ជឹង​ត្រួតពិនិត្យ​ស៊ីជម្រៅ​ជាមួយ​នឹង​ការ​គិត​របស់​ខ្លួនឯង។ [caption id="attachment_42517" align="aligncenter" width="600"] aeon.co[/caption] មាន​ការ​ស្រាវជ្រាវ​ជាច្រើន​ទៀត​បាន​សិក្សា​កាន់តែ​ជ្រៅ​បន្ត​ទៀត និង​បាន​រក​ឃើញ​ថា ផ្លូវ​ដែល​កម្លាំង​ជំរុញ​ពី​ខាងក្រៅ​ធ្វើ​ដំណើរ​មក​កាន់​ខួរក្បាល​របស់​មនុស្ស​ទាំងពីរ​ប្រភេទ​នេះ ក៏​ឆ្លងកាត់​តាម​ផ្លូវ​ខុស​ពី​គ្នា​ដែរ។ មនុស្សextroverted ឆាប់​ប្រតិកម្ម​ឆ្លើយតប​ទៅវិញ​ភ្លាមៗ និង​ច្រើន​មាន​ទំនោរ​បញ្ចេញ​សកម្មភាព​មុន​គិតគូរ​វិភាគ​ល្អិតល្អន់។ នេះ​មិនមែន​គ្មាន​មូលហេតុ​នោះ​ទេ ក៏​ព្រោះ​តែ​នៅ​ពេល​កម្លាំង​ជំរុញ​ពី​ខាងក្រៅ​ចូល​មក ទិន្នន័យ​ទាំងនោះ​នឹង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ខ្លី​ដែល​ឆ្លងកាត់​ផ្លូវ​ញាណ​ទាំង​៥​របស់​ពួកគេ។ ប៉ុន្តែ នៅ​ពេល​ពិនិត្យ​លើ​ផ្លូវ​ដែល​កម្លាំង​ជំរុញ​ធ្វើ​ដំណើរ​ចូល​មក​ខួរក្បាល​របស់​មនុស្សintroverted​វិញ វា​ជា​ផ្លូវ​ដ៏​ស្មុគស្មាញ​ជាង​និង​វែង​ជាង ច្រើន​ដំណាក់កាល​ជាង ដែល​ឆ្លងកាត់​តាម​ផ្នែក​នៃ​ខួរក្បាល​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចងចាំ ការ​គ្រោង​ផែនការ​ទុក និង​ការ​ដោះស្រាយ​បញ្ហា​ផង​ដែរ។ នេះ​បាន​បកស្រាយ​ចម្ងល់​ថា​ហេតុអ្វី​មនុស្សintrovertedតែង​ចំណាយ​ពេល​ច្រើន​ជាង​មនុស្ស​ផ្សេង​ទៀត មុន​នឹង​សម្រេច​ចិត្ត​បញ្ចេញ​សកម្មភាព​អ្វីមួយ។ [caption id="attachment_42515" align="aligncenter" width="600"] blog.bufferapp.com[/caption] ក្នុង​ការ​សិក្សា​ចេញ​ពី​ជ្រុង​ថ្មី​មួយ​ទៀត​ដែល​បាន​ចេញ​ផ្សាយ​ក្នុង The Journal of Science ក៏​បាន​ចង្អុល​បង្ហាញ​ពី​ផ្នែក​ដ៏​សំខាន់​មួយ​ទៀត​ដែល​ជា​ភាព​ខុស​គ្នា​ទៅលើ​ស្ថាបត្យកម្ម​ខួរក្បាល​របស់​មនុស្ស​ពីរ​ប្រភេទ​នេះ គឺជា​តំបន់​ពណ៌​ប្រផេះ​នៃ​ខួរក្បាល។ គេ​បាន​រក​ឃើញ​ថា តំបន់​ពណ៌​ប្រផេះ​នៅ​ផ្នែក​ស្រទាប់​ខាងក្រៅ​និង​ស្ថិត​នៅ​ខាង​មុខ​នៃ​ខួរក្បាល ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​គិត​បែប​អរូបី និង​ការ​សម្រេច​ចិត្ត​របស់​មនុស្សintroverted មាន​ក្រាស់​ជាង​របស់​មនុស្សextroverted ដែល​មាន​ស្ដើង​ជាង​ផង​ដែរ៕ ដោយ៖ ស្រីពៅ
X
5s