អាកាសយានដ្ឋានអន្តរជាតិល្អបំផុតក្នុងលោក ក្នុងចំណោម ១០ មាន ៦នៅអាស៊ី
ក្នុងចំណោមអាកាសយានដ្ឋានអន្តរជាតិល្អបំផុតក្នុងលោកចំនួន ១០ មាន ៦ស្ថិតនៅក្នុងទ្វីបអាស៊ី ហើយក្នុងនោះមាន ២ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមចំណាត់ថ្នាក់ដែលធ្វើឡើងដោយគេហទំព័រ Quora។ គេហទំព័រដែលល្អបំផុតនៅអាស៊ីមាន៖
១) ហុងកុង៖ លោកអ្នកអាចធ្វើដំណើរមួយភ្លែតទៅ Peak ឬក៏អាចទៅដំបូលនៃអគារជាន់ខាងលើនៅ Central (លោកអ្នកអាចមើលឃើញអគារខ្ពស់ និងសម្រស់នៅទីក្រុងហុងកុង) លោកអ្នកអាចទៅដល់អាកាសយានដ្ឋានតែក្នុងរយៈពេល ២៤នាទីប៉ុណ្ណោះ។ នៅទីនោះមានរោងភាពយន្ត 4D អាហារដ្ឋានដ៏ទំនើប និងទំនិញជាច្រើនប្រភេទ។ លោកអ្នកអាចប្រើអ៊ីនធឺណិតបានយ៉ាងសប្បាយ។
២) ឌូបៃ៖ នៅទីនេះ មានអាកាសយានដ្ឋានដ៏សម្បូរបែប និងទំនើបក្នុងលោក។ នៅទីនោះ គឺស្ទើរតែមានអ្វីដែលអ្នកចង់បាន។
៣) សេអ៊ូល អ៊ីឈន់៖ អាកាសយានដ្ឋាននៅទីក្រុងនេះមានហាងលក់ទំនិញជាច្រើន ជាពិសេសផលិតផលគ្រឿងសម្អាងធូរថ្លៃ អាហារឆ្ងាញ់ៗ គួរសាកល្បងបើលោកអ្នកបានទៅប្រទេសកូរ៉េខាងត្បូង។
៤) បាងកក៖ ល្បីខាងអាហារឆ្ងាញ់បំផុត។ លោកអ្នកគួរតែសាកល្បងអាហារថៃចុងក្រោយ មុននឹងចាកចេញទៅប្រលានយន្តហោះ។ អាហារឆ្ងាញ់ៗដូចជា សាធាយ ការីខៀវ និងបាយដំណើបស្វាយជាដើម គួរសាកល្បងនៅ Silom Village ដែលស្ថិតនៅចន្លោះខ្លោងទ្វា G និង F។
៥) សិង្ហបុរី៖ ជាអាកាសយានដ្ឋានដែលមានផាសុកភាពបំផុត។ ជាទីកន្លែងដែលមានអាហារអាស៊ីចម្រុះ និងជាអាកាសយានដ្ឋានដែលមានប្រសិទ្ធភាពបំផុត។
៦) នៅទីក្រុង ម៉េល ប្រទេសម៉ាល់ឌីវ៖ ជាអាកាសយានដ្ឋានដែលមានទេសភាពស្អាតបំផុត ជាពិសសសំណាងបំផុតសម្រាប់អ្នកដែលជ្រើសរើសកៅអីជាប់បង្អួចដែលអាចទស្សនាទេសភាពដ៏ល្អឯកនៅប្រទេសនេះ៕
ដោយ៖ រតនៈវិភូ