សញ្ញា​មិន​ល្អ​ចំពោះ​ទីផ្សារ​ភាគហ៊ុន​​ បន្ទាប់ពី​​​ចិន​​​​សម្រុក​ទិញ​មាស​​



ក្រុម​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​​សកល ​បាន​​លើក​ឡើង​ថា​ ​ការ​ទិញ​មាស​​របស់​ចិន​ កំពុង​តែ​ធ្វើ​ឱ្យ​ទីផ្សារ​ភាគហ៊ុន​មាន​ការ​រង្គោះរង្គើ​​។ ​​ តាម​ការ​ចេញ​​ផ្សាយ​របស់​សារព័ត៌មាន​  Reuters ​ការ​​នាំ​ចូល​​មាស​សុទ្ធ (net gold imports) ​​​របស់​ចិន​ដី​គោក​ពី​ហុងកុង​បាន​កើន​ឡើង​​ពី​ ​៥៩,៣​តោន​នៅ​ខែ​សីហា​ ដល់​ ៩៧,២​តោន​នៅ​​ខែ​កញ្ញា​ កន្លង​ទៅ។ ​តាម​ប្រភព​ដដែល​ ​​ការ​នាំ​ចូល​មាស​របស់​ចិន​ ​បាន​កើត​ឡើង​បី​ខែ​ជាប់​ៗ​គ្នា។ ​ទោះ​បី​​ជា​យ៉ាង​ណា​ ការ​ទិញ​មាស​ទុក​មិន​មែន​ជា​រឿង​អាក្រក់​នោះ​ទេ​ចំពោះ​សេដ្ឋកិច្ច​របស់​ចិន​។ ​ជា​ធម្មតា​តម្លៃ​មាស​​​តែង​​កើន​ឡើង​ នៅ​ពេល​ដែល​ធនាគារ​កណ្ដាល​​បន្ធូរបន្ថយ​គោលនយោបាយ​រូបិយវត្ថុ។ ​​ជា​ការ​កត់​សម្គាល់​ ​តម្រូវ​​ការ​មាស​តែង​តែ​កើន​ឡើង​ដល់​កម្រិត​​​ខ្ពស់​បំផុត​ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ មុន​ចូល​ឆ្នាំ​ចិន។ នេះ​ជា​បច្ច័យ​មិន​ល្អ​ចំពោះ​ទីផ្សារ​ភាគហ៊ុន។ សូម​បញ្ជាក់​ថា​ តម្លៃ​មាស​មាន​ការ​ប្រែ​ប្រួល​ក្នុង​ចន្លោះ​ពី​ ១១០០ ដល់​១២០០​ដុល្លារ​ក្នុង​មួយ​អោន។ ដោយ៖ រតនៈ​វិភូ ប្រភព៖ Reuters និង​ Business Insider
X
5s