តើអគ្គិសនីនិងម៉ាញេទិចមានទំនាក់ទំនងគ្នាយ៉ាងដូចម្ដេច ?
កាលពីដើមឡើយ អគ្គិសនីនិងម៉ាញេទិចត្រូវបានអ្នកវិទ្យាសាស្ត្រគិតថាជាកម្លាំងពីរផ្សេងគ្នា។ យ៉ាងណាមិញ នៅឆ្នាំ១៨៦៥ លោក Jame Clerk Maxwell បានរកឃើញទំនាក់ទំនងរវាងអគ្គិសនីនិងម៉ាញេទិច ដែលកម្លាំងទាំងពីរនេះគ្រាន់តែជាមុខម្ខាងម្នាក់របស់កាក់តែមួយប៉ុណ្ណោះ ដែលគាត់ឲ្យឈ្មោះទំនាក់ទំនងនេះថា "កម្លាំងអេឡិចត្រូម៉ាញេទិច"។ បើគ្មានការរកឃើញរបស់គាត់ទេនោះ អ្នកវិទ្យាសាស្ត្រសម័យទំនើបបច្ចុប្បន្នក៏មិនមានមូលដ្ឋានជាគ្រឹះសម្រាប់ពឹងផ្អែក ដើម្បីស្រាវជ្រាវបង្កើតឧបករណ៍ទំនើបៗនោះដែរ។
alchetron.com[/caption] តើអគ្គិសនីនិងម៉ាញេទិចមានទំនាក់ទំនងជាមួយគ្នាយ៉ាងដូចម្ដេច ? នៅចុងម្ខាងរបស់មេដែកគឺជាប៉ូលខាងជើង និងចុងម្ខាងទៀតគឺជាប៉ូលខាងត្បូង។ យើងអាចដឹងបានថាខាងណាជាប៉ូលត្បូងឬប៉ូលជើង ដោយយកមេដែក២មកដាក់ជិតគ្នា។ អេឡិចត្រុងឬបន្ទុក-របស់មេដែកតែងតែធ្វើដំណើរចូលតាមប៉ូលជើងនិងចេញទៅវិញតាមប៉ូលត្បូង។ ដូចនេះ បើប៉ូលជើងជួបនឹងប៉ូលជើងដូចគ្នា នោះអេឡិចត្រុងនឹងរត់បុកគ្នាមិនអាចបង្កើតជាដែនម៉ាញេទិច ដែលអាចនាំឲ្យមេដែកទាំង២ឆក់ទាញគ្នាបាននោះទេ។ ដូចគ្នាដែរ បើប៉ូលត្បូងជួបនឹងប៉ូលត្បូង នោះអេឡិចត្រុងនឹងរត់ជ្រួសគ្នាមិនអាចបង្កើតជាដែនម៉ាញេទិច ដូចនេះមេដែកទាំង២ក៏មិនឆក់ទាញគ្នាដែរ។
ykonline.yksd.com[/caption] នៅពេលប៉ូលជើងរបស់មេដែកមួយជួបប៉ូលត្បូងរបស់មេដែកមួយទៀត កម្លាំងម៉ាញេទិចនឹងមានអំពើឲ្យមេដែកទាំង២ឆក់ទាញឲ្យជាប់គ្នា។ នៅពេលនោះអេឡិចត្រុងដែលធ្វើដំណើរចូលតាមប៉ូលជើងចេញទៅវិញតាមប៉ូលត្បូង នឹងបង្កើតជាដែនម៉ាញេទិចរាងជារង្វង់ជុំវិញមេដែក។ កម្លាំងដែនម៉ាញេទិចនេះហើយ ដែលបង្កើតជាអគ្គិសនីបាន។ ដើម្បីឲ្យមានអគ្គិសនីឆ្លងកាត់នៅក្នុងខ្សែចម្លងមួយបាន លុះត្រាតែគេអាចបង្កើតលំហូររបស់អេឡិចត្រុងនៅក្នុងខ្សែចម្លង។ អ្វីៗសុទ្ធតែបង្កឡើងដោយអាតូម ដូចនេះខ្សែចម្លងក៏ដូចគ្នាដែរ។ អាតូមមានណ្វៃយ៉ូដែលបង្កឡើងដោយប្រូតុងដែលជាបន្ទុក+និងបន្ទុកណឺត ឬគ្មានបន្ទុក និងមានអេឡិចត្រុងដែលជាបន្ទុក-វិលជុំវិញណ្វៃយ៉ូអាតូមរបស់វា។ ច្បាប់ធម្មជាតិរបស់គ្រប់អាតូមទាំងអស់គឺមានចំនួនបន្ទុក+ស្មើគ្នានឹងបន្ទុក-។ នៅពេលវាស្មើគ្នា គ្មានថាមពលអគ្គិសនីកើតឡើងនោះឡើយ។ ចរន្តអគ្គិសនីឬលំហូរអេឡិចត្រុងកើតឡើង នៅពេលបន្ទុកទាំងពីរមិនស្មើគ្នា។ អេឡិចត្រុងស្ថិតនៅជារង្វង់វិលជុំវិញណ្វៃយ៉ូ ហើយមានតែអេឡិចត្រុងស្រទាប់ក្រៅបង្អស់របស់ណ្វៃយ៉ូប៉ុណ្ណោះដែលអាចហោះហើរដោយសេរីចេញពីណ្វៃយ៉ូរបស់វា។ គេតែងតែប្រើប្រាស់អាលុយមីញ៉ូមឬទង់ដែងសម្រាប់ធ្វើជាខ្សែភ្លើង ព្រោះវាជាអង្គធាតុចម្លងបានល្អ។ វាចម្លងបានល្អ ក៏ព្រោះតែអេឡិចត្រុងស្រទាប់ក្រៅបង្អស់របស់វាងាយនឹងហោះហើរចេញពីណ្វៃយ៉ូអាតូម ជាងប្លាស្ទិកឬអង្គធាតុផ្សេងទៀតដែលមិនចម្លងចរន្តអគ្គិសនី។ នៅពេលខ្សែចម្លងដែលធ្វើឡើងពីទង់ដែងជួបនឹងមេដែក អេឡិចត្រុងនៅស្រទាប់ក្រៅបង្អស់របស់អាតូមទង់ដែងនឹងទទួលរងឥទ្ធិពលពីកម្លាំងដែនម៉ាញេទិចដែលមានអំពើមកលើវា។ ហេតុនេះអេឡិចត្រុងរបស់អាតូមទង់ដែងនឹងហោះហើរចេញពីណ្វៃយ៉ូរបស់វា នៅពេលនោះវានឹងបង្កើតជាលំហូរអេឡិចត្រុង ឬចរន្តអគ្គិសនីនេះឯង។ ១អំពែមានន័យថា ១កូឡុំរបស់បន្ទុកអគ្គិសនី q ដែលបានឆ្លងកាត់ទីតាំងជាក់លាក់ណាមួយឬក្នុងខ្សែចម្លងមួយ ក្នុងរយៈពេល១វិនាទី។ ចលនារបស់អេឡិចត្រុងដែលបង្កើតជាចរន្តអគ្គិសនីនេះ នឹងបង្កើតជាដែនម៉ាញេទិចអគ្គិសនីរបស់វាឡើងដោយខ្លួនឯង។ ឯបម្រែបម្រួលដែនម៉ាញេទិចរបស់មេដែកក៏អាចបង្កើតបានជាចរន្តអគ្គិសនីផងដែរ។ នេះមានន័យថាគេត្រូវការចលនាដើម្បីបង្កើតឲ្យមានអគ្គិសនី។ ទាំងនេះហើយគឺជាគំនិតនៅពីក្រោយដំណើរការណ៍របស់ម៉ាស៊ីនម៉ូទ័រ ឬវារីអគ្គិសនី វាយោអគ្គិសនី រួមទាំងថាមពលសូឡាដែលបំភ្លឺពិភពលោកទាំងមូលនោះ៕
ដោយ៖ ស្រីពៅ