កំនើនឡើងការនាំចេញមនុស្សយន្តចិននឹងមានផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក!
ប្រទេសចិនកំពុងតែផលិត និងដំឡើងមនុស្សយន្តច្រើនជាងប្រទេសណាៗទាំងអស់ ហើយការផលិតដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងផ្តល់ផលប៉ះពាល់ដល់ប្រទេសផ្សេងៗផងដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Bloomberg។
បើយោងទៅតាមសហព័ន្ធមនុស្សយន្ត អន្តរជាតិ បានប៉ានប្រមាណថា ការនាំចេញ មនុស្សយន្តរបស់ចិន បានកើនឡើង 27% ពោលគឺមានចំនួនប្រហែល ៩០ ០០០កាលពីឆ្នាំទៅហើយក៍ជាកំណត់ត្រាថ្មីមួយសម្រាប់ប្រទេសចិន ព្រោះថាចំនួននេះគឺស្មើនឹង ១ភាគ៣នៃចំនួននាំចេញសរុបសកល។ បើតាមការវិភាគរបស់សហព័ន្ធដដែលបានឱ្យដឹងបន្ថែមទៀតថា បរិមាណនេះ នឹងបន្តកើនឡើងទ្វេដង ពោលគឺនឹងកើនឡើងដល់ 160,000ក្នុងឆ្នាំ2019។
និន្នាការនេះ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក នេះបើយោងតាមរបាយការណ៍មួយដែលចេញដោយ Bloomberg Intelligence ។ ស្វ័យប្រវត្តិកម្មអាចជំរុញដល់កំណើនផលិតភាពនិងការប្រកួតប្រជែងនៃការនាំចេញ ប៉ុន្តែការកើនឡើងនៃការប្រើប្រាស់មនុស្សយន្តនេះក៏បានគំរាមកំហែងដល់វិសមភាពនៃប្រាក់ចំណូលក្នុងស្រុកហើយក៍ហួសព្រំដែននៃប្រទេសនេះផងដែរ ដោយក្រុមអ្នកសេដ្ឋកិច្ចបានឲ្យដឹងយ៉ាងនេះ។
អ្នកជំនាញផ្នែកសេដ្ឋកិច្ច Bloomberg Intelligence គឺលោក Tom Orlik និងលោក Fielding
Chen បានសរសេរថា៖ « ដោយការផ្គត់ផ្គង់នូវថាមពល Turbocharger និងតម្រូវការអន់ថយនេះ ស្វ័យប្រវត្តិកម្មហ្នឹងនឹងមានហានិភ័យខ្ពស់លើការរំពឹងរបស់ចិនពីការនាំចេញនិងគំរាមកំហែងដល់ក្តីរំពឹងនៃសេដ្ឋកិច្ចក្នុងស្រុកនិងសេដ្ឋកិច្ចពិភពលោក។
បើយោងទៅតាមទិន្នន័យស្ទង់មតិហិរញ្ញវត្ថុរបស់ចិនដែលស្រង់ដោយ Bloomberg Intelligenceបានឲ្យដឹងថា ការចំណាយគឺនៅដដែល កម្មករក្នុងស្រុកដែលបញ្ចប់
ការសិក្សាត្រឹមថ្នាក់វិទ្យាល័យត្រូវបានដំឡើងប្រាក់ឈ្នួល 53%ចាប់ពីឆ្នាំ2010ដល់2014។
មនុស្សយន្តគឺជាស្នូលផែនការណ៍នៃប្រទេសចិនក្នុងឆ្នាំ2025ដែលគម្រោងនេះដើម្បីដំឡើងនូវរោងចក្រដែលមានកម្រិតខ្ពស់ដោយស្វ័យប្រវត្តិ
ដែលអាចជំនួសកម្លាំងកម្មករធ្វើការបាន យោងតាមសហព័ន្ធអន្តរជាតិមនុស្សយន្តបានឲ្យដឹងថា ខណ:ដែលប្រទេសចិនកំពុងបោះជំហានក្លាយខ្លួនទៅជាប្រទេសផលិតស្វ័យប្រវត្តិកម្មដូច កូរ៉េខាងត្បូង និង សិង្ហបុរី ដំណើរការនេះមិនអាចដឹងទៀតទេហើយដង់ស៊ីតេនៃមនុស្សយន្តគឺ នៅក្រោមមធ្យមភាគពិភពលោក។
ប្រទេសចិន កំពុងទិញមនុស្សយន្តបន្ថែមទៀតក្រោមគម្រោងផលិតឆ្នាំ2025 និងផែនការណ៍5ឆ្នាំដែលបានចាប់ផ្តើមកាលពីឆ្នាំមុន ទីក្រុងប៉េកាំងគម្រោងផលិតផ្នែកមួយចំនួនដូចជា ការផលិតរថយន្ត គ្រឿងអេឡិចត្រូនិកឧបករណ៍ប្រើប្រាស់ និង អាហារផងដែរ។
ការបដិវត្តន៍នៃមនុស្សយន្តដែលត្រូវបានស្នើដោយលោកប្រធានាធិបតីចិន ស៊ី ជិនភិង(Xi Jinping) ក្នុងឆ្នាំ2014 នឹងបង្កើនការភ័យខ្លាចនូវវិសមភាពកាន់តែធំ ខណ:ដែលអត្ថប្រយោជន៍នៃកើនឡើងនូវផលិតភាពបានធ្វើខុសទៅលើម្ចាស់ទុនចំពោះកម្មករ។លោក Orlik និងលោក Chen បាននិយាយថា នេះជាដំណឹងអាក្រក់ហើយនឹងអាចពន្យារពេលនៃការផ្លាស់ប្ដូរសេដ្ឋកិច្ចផងដែរ។
រដ្ឋាភិបាលចិនក៏ចង់បង្កើននូវមនុស្សយន្តចិនដែលមានតម្លៃ 11ពាន់លានដុល្លារច្រើនជាង 50%នៃការលក់សរុបនៅឆ្នាំ2020 ពី31%កាលពីឆ្នាំមុន ហើយមានគម្រោងផលិតមនុស្សយន្តមួយសែននៅឆ្នាំ2020 បើធៀបទៅឆ្នាំ2015 ដែលមានចំនួនត្រឹម 33,000 ដែលមានន័យថា ការប្រកួតប្រជែងនេះនឹងបង្កើនក្រុមហ៊ុនបរទេសដែលផ្គត់ផ្គង់67%នៃមនុស្សយន្តចិនដូចជាក្រុមហ៊ុន Fanuc Corp ក្រុមហ៊ុន Yaskawa Electric corp របស់ជប៉ុន៕
ដោយ៖ លង់ វណ្ណៈ