តើនៅក្នុងឆមាសទី១នៃឆ្នាំ២០១៧នេះ កម្ពុជារកចំណូលបានប៉ុន្មានហើយចំណាយថវិកាជាតិអស់ប៉ុន្មាន?
គិតត្រឹមឆមាសទី១ឆ្នាំ២០១៧ នេះ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាបន្តមានស្ថិរភាពល្អ ដោយមានស្ថិរភាព អត្រាប្តូរប្រាក់ និង អតិផរណាក្នុងកម្រិតអាចគ្រប់គ្រងបាន ដែលនេះគឺសូចនករនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច។ នៅក្នុងអត្ថបទនេះ លោកអ្នកនឹងយល់ដឹងអំពីប្រាក់ចំណូលដែលកម្ពុជារកបាន និងការចំណាយថវិការជាតិក្នុង ឆមាសទី១ នៃឆ្នាំ ២០១៧ នេះ។
១. ប្រាក់ចំណូល
គិតត្រឹមខែមិថុនា ឆ្នាំ ២០១៧ រដ្ឋបាលថ្នាក់ជាតិអនុវត្តចំណូលសរុបបានចំនួន ១.១៨៩,៧៨ ប៊ីលលាន រៀល គឺបានកើនឡើង ១,៤៣% បើធៀបនឹងខែមិថុនា ឆ្នាំ២០១៦ ដែលគាំទ្រដោយចំណូលពន្ធលើប្រាក់ចំណេញ អាករពិសេស និង ចំណូលមិនមែនសារពើពន្ធ។
ជារួម នៅក្នុងឆមាសទី១ នៃ ឆ្នាំ ២០១៧ នេះ ចំណូលក្នុងប្រទេសសរុបអនុវត្តបានចំនួន ៨.៣៩៤,៤៧ ប៊ីលលានរៀន គឺលើសផែនការថវិកាប្រចាំឆ្នាំ ៣,៦៤% ឬបានកើនឡើង ១៣,៧០% បើធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ ២០១៦ ដោយចំណូលពីអគ្គនាយកដ្ឋានពន្ធដារបានកើនឡើង ៣០,៣៣% និង ចំណូលពីនាយកដ្ឋានមិន មែនសារពើពន្ធបានកើនឡើង ១៩,២៥%។
បើគិតតាមប្រភេទពន្ធ ចំណូលសារពើពន្ធ និង ចំណូលមិនមែន សារពើពន្ធអនុវត្តបានចំនួន ៨.៣៥៤,១៤ ប៊ីលលានរៀល គឺបានកើនឡើង ១៣,១៣% និង ១៨,៣០% រៀងគា្ន។ ភាពល្អប្រសើរនៃការប្រមូលចំណូលនេះ បានឆ្លុះបញ្ចាំងពីប្រសិទ្ធិភាព និង ស័ក្តិសិទ្ធិភាពនៃការងារកែទម្រង់លើរដ្ឋ បាលចំណូល ដែលផ្តោតសំខាន់លើការពង្រឹងការចុះបញ្ជីអ្នកជាប់ពន្ធ ការផ្តល់សេវាដល់អ្នកជាប់ពន្ធ ការធ្វើសវន កម្មលើសហគ្រាស ការប្រមូលបំណុលពន្ធ និងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ និង រដ្ឋបាលគយ។
២. ការចំណាយ
គិតត្រឹមខែមិថុនា នៃឆ្នាំ ២០១៧នេះ រដ្ឋបាលថ្នាក់ជាតិអនុវត្តចំណាយថវិកាសរុបបានចំនួន ១.៤០៩,៦៦ ប៊ីលលានរៀនគឺថយចុះ ៣,៦៣% បើធៀបនឹងខែមិថុនា ឆ្នាំ ២០១៦ ដោយសារការថយចុះនៃចំណាយមូលធន។
ជារួម ឆមាសទី១ ឆ្នាំ ២០១៧ ចំណាយថវិកាសរុបនៅរដ្ឋបាលថ្នាក់ជាតិអនុវត្តបានចំនួន ៦.៩២៨,៥៥ ប៊ីលលានរៀល គឺទាបជាងច្បាប់ថវិកាប្រចាំឆ្នាំ ១៤,៥០% ប៉ុន្តែអនុវត្តបានលឿនជាងឆ្នាំកន្លងទៅ ២០,០៧% ដោយមានការកើនឡើងទាំងចំណាយសម្រាប់វិស័យការពារនិងសន្តិសុខជាតិ និង រដ្ឋបាលស៊ីវិល ពោលគឺការអនុវត្ត មានលក្ខណៈល្អប្រសើរជាងឆ្នាំកន្លងទៅដោយសារកំណែទម្រង់លើនីតិវិធីចំណាយ និង អ្នកអនុវត្តកាន់តែយល់ជ្រួត ជ្រាបពីនីតិវិធីនានា៕
ដោយ៖ ប៉ុម ទូច
ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ