សម្រង់សម្ដីសំខាន់ៗទាំង៥ឃ្លារបស់លោកMartin Luther King!
១) «ភាពងងឹត គឺមិនអាចកម្ចាត់ភាពងងឹតបានឡើយ មានតែពន្លឺទេដែលអាចកម្ចាត់ភាពងងឹតបាន។
ចំណែកសេចក្តីស្អប់មិនអាចកម្ចាត់សេចក្តីស្អប់បានឡើយ ពោលគឺមានតែសេចក្តីស្រលាញ់ប៉ុណ្ណោះដែលអាចធ្វើបាន»។
២) «សេរីភាព មិនអាចបានមកដោយសារការផ្តល់ឱ្យពីជនដែលចូលចិត្តគាបសង្កត់គេនោះទេ តែវាត្រូវតែបានពី ការទាមទាររបស់ជនដែលត្រូវបានគេគាបសង្កត់ប៉ុណ្ណោះ។»
៣) «មានតែសេចក្តីស្រលាញ់ប៉ុណ្ណោះ គឺជាកម្លាំងដែលអាចប្រែពីសត្រូវមកជាមិត្តវិញបាន»។
៤) «គ្មាននរណាម្នាក់អាចដឹងច្បាស់ថា ពួកគេរស់នៅដើម្បីអ្វីនោះទេ លុះត្រាតែពួកគេហ៊ានស្លាប់ដើម្បីអ្វីមួយសិន។»
៥) «មនុស្សណាដែលមិនហ៊ានស្លាប់ដោយសារអ្វីមួយ គឺមិនសមរស់នៅនោះទេ»៕