សញ្ញាងាយៗ៣យ៉ាង សម្គាល់ថា នរណាម្នាក់កំពុងនិយាយកុហកអ្នក!
ដើម្បីសម្គាល់ថា នរណាម្នាក់កំពុងព្យាយាមនិយាយកុហក អ្នកត្រូវពិនិត្យលើសញ្ញាទាំង៣ចំណុចសំខាន់ៗនេះ៖
១) ញ័រ ឬ បែកញើសខុសពីធម្មតា៖ មនុស្សមួយចំនួនដែល មិនសូវពូកែកុហកនោះ គឺយើងអាចសម្គាល់បានដោយងាយ ជាពិសេសរាល់ពេលដែលនិយាយកុហកម្តងៗ ពួកគេហាក់ដូចជាបង្ហាញពីអាការៈញ័រៗ ឬ បែកញើសខុសពីធម្មតា ដោយសារមានអារម្មណ៍មិនសូវស្រួលក្នុងចិត្ត។ ប៉ុន្តែសម្រាប់អ្នកដែលពូកែសម្ដែង គឺមិនងាយនឹងបញ្ចេញអាការៈបែបនេះឡើយ ដូច្នេះហើយអ្នកត្រូវព្យាយាមសម្គាល់មើលចំណុចផ្សេងទៀត។
២) ព្យាយាមពន្យល់ឬ លើកហេតុផលខុសពីធម្មតា៖ នៅពេលនរណាម្នាក់និយាយអំពីអ្វីមួយ ហើយព្យាយាមពន្យល់ ឬ លើកហេតុផលខុសពីពេលធម្មតានោះ វាក៏ជាសញ្ញាមួយបញ្ជាក់ថា កំពុងព្យាយាមកុហកអ្នកដែរ។
៣) ភ្នែកក្រឡេបក្រឡាប់៖ អ្នកអាចព្យាយាមសម្គាល់តាមរយៈភ្នែកបាន ដើម្បីដឹងថា នរណាម្នាក់កំពុងព្យាយាមនិយាយកុហក។ ប្រសិនបើ អ្នកទាំងនោះបង្ហាញនូវចលនាភ្នែកក្រឡេបក្រឡាប់ខុសពីធម្មតានោះ មានន័យថា ពួកគេកំពុងតែរកនឹក ឬ មានអារម្មណ៍មិនសូវស្រួលហើយ ព្រោះខ្លាចគេដឹង។ ដូច្នេះហើយ វាជាចំណុចមួយដែលអ្នកអាចសម្គាល់បាន។
ដោយ៖ រតនា វិចិត្រ