ឧស្សាហកម្ម​ប្រេង​របស់​វេ​ណេ​ស៊ុយ​អ៊ែ​ឡា​នឹង​ត្រូវធ្វើ​ឯកជ​នីយកម្ម​​



​លោក Nicolas Maduro ប្រ​ធានា​ធិបតេយ្យ​របស់​ប្រទេស​វេ​ណេ​ស៊ុយ​អ៊ែ​ឡា​ដែល​ទើប​ជាប់ឆ្នោត បាន​ថ្លែងថា សមាជិកសភា​ថ្មីៗ​ភាគច្រើន​បានបង្ហាញ​គម្រោង​ចង់​ធ្វើ​ឯកជ​នីយកម្ម​ទៅលើ​វិស័យ​ធំៗ​ពី​របស់​ជាតិ គឺ ប្រេង​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ និង​វិស័យ​ទូរគមនាគមន៍​។ ​មកពី​គណបក្ស​សកម្មភាព​ប្រជាធិបតេយ្យ ដែលជា​គណបក្សប្រឆាំង​អស់​រយៈពេល ១៧​ឆ្នាំ​នៅពេល​ប្រទេស​នេះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក Hugo Chavez លោក Maduro ទើបបាន​ស្បថ​ចូលកាន់​តំណែង​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​។ ​គណបក្ស​សកម្មភាព​ប្រជាធិបតេយ្យ​បានឈ្នះ​សំឡេង ២​ភាគ​៣ នៅក្នុង​ការបោះឆ្នោត​សកល​កាលពី​ខែ​មុន​។ លោក​បានបង្ហាញ​ផែនការ​អភិវឌ្ឍ និង​ធ្វើកំណែទម្រង់​មួយចំនួនធំ ដែល​គួរកត់សម្គាល់​សម្រាប់​ប្រទេស​នៅ​អាមេរិក​កណ្ដាល​មួយ​នេះ ខណៈ​ផែនការ​នៃ​ការធ្វើ​ឯកជ​នីយកម្ម​ឧស្សាហកម្ម​ប្រេង​ត្រូវបាន​គេ​ចោទប្រកាន់ថា ធ្វើឱ្យ​សេដ្ឋកិច្ច​អស្ថិរភាព​៕
X
5s