ប្រទេស ៩ មានអាវុធនុយក្លេអ៊ែរ(Nuke ) ប្រៀបបាននឹងអាវុធប្រល័យលោក
ព័ត៌មានរឿងសព្វាវុធបានផ្ទុះឡើងជាថ្មី បន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្ដគ្រាប់បែកអីដ្រូហ្សែនដោយជោគជ័យកាលពីពេលថ្មីៗនេះ។ នេះជាការបោះជំហានថ្មីមួយទៀតរបស់កូរ៉េខាងជើង ខាងបច្ចេកវិទ្យាសព្វាវុធ ខណៈនុយក្លេអ៊ែរក៏កំពុងត្រូវបានអភិវឌ្ឍន៍បន្ថែមទៀត។
តាមពិតទៅ មិនមែនមានតែកូរ៉េខាងជើងឯណា ប្រទេសចំនួន ៩ដែលមានសព្វាវុធប្រល័យលោកនេះ។ បើសរុបទៅ ពិភពលោកមានអាវុធនុយក្លេអ៊ែរប្រមាណ ១៥ ៧៤១គ្រាប់គិតត្រឹមខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ។
ប្រទេសបួនធំៗដែលបានដាក់ពង្រាយច្រើនជាងគេ គឺសហរដ្ឋអាមេរិក មាន ២០១៨គ្រាប់ រុស្ស៊ីមាន ២៤៥៨គ្រាប់ បារាំង មាន ២៩០គ្រាប់ និងអង់គ្លេសមាន ១៥០គ្រាប់។ បើសរុបគ្រាប់ទាំងអស់វិញ សហរដ្ឋអាមេរិកមាន ៧០៣៨គ្រាប់ រុស្ស៊ី ៧៦៥៨គ្រាប់ បារាំង ៣០០គ្រាប់ អង់គ្លេស ២១៥គ្រាប់ ចិន ២០៥គ្រាប់ ប៉ាគីស្ថាន ១៣០គ្រាប់ ឥណ្ឌា ១១០គ្រាប់ អ៊ីស្រាអែល ៨០គ្រាប់ និងកូរ៉េខាងជើងមានតិចជាង ២០គ្រាប់។
សូមបញ្ជាក់ថា អាវុធនុយក្លេអ៊ែរត្រូវបានផលិតឡើងនៅឆ្នាំ១៩៤៥ដោយសហរដ្ឋអាមេរិក នៅឆ្នាំ១៩៤៩ទើបសហភាពសូវៀតផលិតបាន បន្ទាប់មកអង់គ្លេសនៅឆ្នាំ១៩៥២ បារាំងនៅឆ្នាំ១៩៦០ ចិននៅឆ្នាំ១៩៦៤ ឥណ្ឌានៅឆ្នាំ១៩៧៤ ប៉ាគីស្ថាននៅឆ្នាំ១៩៩៨ និងកូរ៉េខាងជើងនៅឆ្នាំ ២០០៦ ខណៈអ៊ីស្រាអែលមិនត្រូវបានប្រភពអះអាងនោះទេ៕
ដោយ៖ រតនៈវិភូ