ទាំងនេះគឺជាសព្វាវុធដែលកូរ៉េខាងជើងអាចប្រើប្រឆាំងនឹងបច្ចាមិត្ត ក្រៅពីគ្រាប់បែកអ៊ីដ្រូហ្សែន
យើងមិនទាន់ដឹងថា កូរ៉េខាងជើងសាកល្បងគ្រាប់បែកអ៊ីដ្រូហ្ស៊ែននោះមានអនុភាពប៉ុណ្ណានោះទេ ប៉ុន្តែរឿងដែលបស្ចិមប្រទេសដឹងច្បាស់នោះគឺ កូរ៉េខាងជើងមានកងទ័ពយ៉ាងច្រើន។
កូរ៉េខាងជើងមានកងទ័ពសកម្មសរុប ៦៩០ ០០០នាក់ និងកងទ័ពបម្រុង ៤ ៥០០ ០០០នាក់ដែលបំពាក់ទៅដោយអាវុធចាស់ សល់ពីសម័យសហភាពសូវៀតភាគច្រើន។
១) កងទ័ពជើងគោករបស់កូរ៉េខាងជើង មានចំនួនច្រើនដែលបំពាក់ទៅដោយអាវុធហួសសម័យដែលបន្សល់ទុកពីជំនាន់សហភាពសូវៀត ឬក៏អាវុធដែលកូរ៉េខាងជើង និងចិនបានចម្លងនិងផលិតតាម។
២) កងទ័ពជើងអាកាសវិញ គឺមានយន្តហោះប្រយុទ្ធពាក់កណ្ដាលទំនើបដូចជា MiG-29 (ផលិតក្នុងសម័យសហភាពសូវៀត)។ យន្តហោះប្រយុទ្ធភាគច្រើន មិនសូវទំនើបនិងមានសមត្ថភាពប្រយុទ្ធខ្សោយ។
៣) កងកម្លាំងជើងអាកាសចាស់ៗ អាចនឹងត្រូវកូរ៉េខាងត្បូងបំបាក់បានដោយងាយស្រួល ខណៈសព្វាវុធគ្រោះថ្នាក់នៅក្នុងអង្គភាពកងអាកាសភាគច្រើន ជាកម្មសិទ្ធិរបស់កងពលផ្សេងក្រៅពីអាកាស។
៤) សព្វាវុធធុនធ្ងន់ដែលគួរបារម្ភសម្រាប់កូរ៉េខាងត្បូង គឺកងកាំភ្លើងធំដូចជាកាំភ្លើងធំ ១៧០មិល្លីម៉ែត្រមានរាប់រយគ្រឿង។
៥) កាំភ្លើងបាញ់រ៉ុកកែតដូចជាប្រភេទ ២៤០មិល្លីម៉ែត្រ មានសមត្ថភាពគ្រប់គ្រាន់វាយប្រហារដល់ក្រុងសេអ៊ូល។
៦) កូរ៉េខាងជើងនៅមានកាំភ្លើងធំធុនធ្ងន់ជាច្រើនទៀតដែលអាចបាញ់ដល់កោះតូចៗរបស់កូរ៉េខាងត្បូងប្រសិនបើសង្គ្រាមផ្ទុះឡើងមែន។
៧) ទោះបីជាមិនទំនើបណាស់ណា តែកូរ៉េខាងជើងនៅមានកងកម្លាំងនាវាមុជទឹកដែលជាកងកម្លាំងធំមួយក្នុងលោក។ នាវាមុជទឹកតូចមួយរបស់កូរ៉េខាងជើងបានពន្លិចនាវានេសាទកូរ៉េខាងត្បូងសម្លាប់មនុស្សប្រមាណ ៤៦នាក់កាលពីឆ្នាំ២០១០។
៨) ប៉ុន្តែកងទ័ពជើងទឹកកូរ៉េខាងជើងគឺតូចជាងគេក្នុងចំណោមកងពលទាំងបួនផ្នែកធំៗ ហើយសព្វាវុធភាគច្រើនគឺចាស់ៗ។
៩) ផ្កាយរណបដែលបាញ់ដោយរ៉ុកកែត Unha ត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ ហើយប្រព័ន្ធនេះគឺដូចគ្នាទៅនឹងជើងទម្របាញ់មីស៊ីលអន្តរទ្វីប Taepodong-2 ដែលត្រូវបានធ្វើតេស្ដដោយជោគជ័យកាលពីចុងឆ្នាំ២០១២។
១០) កូរ៉េខាងជើងមានកងរថពាសដែកដែលចម្លង និងផលិតតាមចិន និងសហភាពសូវៀតជាច្រើនគ្រឿង។
១១) ក្រៅពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលចម្ងាយវែង កូរ៉េខាងជើងក៏មានមីស៊ីលបាញ់ចម្ងាយខ្លី Hwasong ដែលបាញ់ដល់ទឹកដីជប៉ុនបាន។
១២) ទោះផលិត២០ឆ្នាំហើយក្ដី ក៏កូរ៉េខាងជើងមានរថក្រោះ Pokpung-ho ក្នុងចំណោមរថក្រោះទំនើបៗរបស់ខ្លួនដែលអាចកំពុងប្រតិបត្តិការដោយកងទ័ពជើងគោកជាច្រើនគ្រឿង៕
ដោយ៖ រតនៈវិភូ
ប្រភព៖ Business Insider