​Walmart ​បិទ​ហាង​​ ២៦៩​​ ​នៅ​ជុំវិញ​ពិភពលោក​​



​​តាម​ការ​ប្រកាស​​កាល​ពី​​ថ្ងៃ​ម្សិលមិញ​ ក្រុមហ៊ុន​ Walmart (WMT) ​នឹង​បិទ​​ ២៦៩​ហាង​នៅ​ជុំវិញ​ពិភពលោក​ ដើម្បី​​ងាក​មក​​ផ្ដោត​​ទៅ​លើ​យុទ្ធសាស្ត្រ​ថ្មី​ ​គឺ​អាជីវកម្ម​​​​តាម​​ប្រព័ន្ធ​អេឡិចត្រូនិក​ (e-commerce) និង​​ហាង​ Supercenter។ ​ក្នុង​ចំណោម​​ហាង​ទាំង​អស់​នោះ​ មាន​នៅ​សហរដ្ឋ​អាមេរិក​​ចំនួន​ ១៥៤​ ​ខណៈ​ប្រមាណ​ ១៥៤​ទៀត​នៅ​អាមេរិក​ឡាទីន។ ​ទោះ​ជា​យ៉ាង​ណា​ ចំនួន​ហាង​ដែល​បិទ​​នេះ​ គឺ​រក​ចំណូល​មិន​បាន​ស្មើ​នឹង​ ១%​នៃ​ចំណូល​សរុប​ទូទាំង​ពិភពលោក​​នោះ​​ទេ។ ​សូម​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​ Walmart ​មាន​ហាង​សរុប​ប្រមាណ​​ជាង​ ១១៦ ០០​នៅ​ទូទាំង​ពិភពលោក៕ ដោយ៖ រតនៈ​វិភូ
X
5s