ប្រទេស​ ៥​ចោល​កាក​សំណល់​ទៅ​​ក្នុង​សមុទ្រ​​ច្រើន​​ជាង​គេ​បំផុត​ក្នុង​លោក ​ក្នុង​នោះ​មាន​ ៤​នៅ​អាស៊ី​អាគ្នេយ៍​​ ​​



ការ​ចោល​កាក​សំណល់​ទៅ​ក្នុង​​សមុទ្រ​​បាន​និង​កំពុង​ក្លាយ​ទៅ​ជា​បញ្ហា​ចោទ​​ធំ​មួយ​ដែល​ពិភពលោក​ត្រូវ​រួម​គ្នា​ដោះ​ស្រាយ។ ​នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​​​ Ocean Conservancy ​បាន​អះអាង​ថា​ ​មាន​ប្រទេស​ ៥​​ ​​ចោល​កាក​សំណល់​ទៅ​​ក្នុង​សមុទ្រ​​ច្រើន​ជាង​គេ​​។ ​​ប្រទេស​ទាំង​ ៥​នោះ​ គឺ​ចិន​ ​ឥណ្ឌូណេស៊ី​ ​ហ្វីលីពីន​ ​ថៃ​ និង​វៀតណាម។ ​បើ​បូក​សរុប​ទៅ​ ប្រទេស​ ៥​នេះ​ចោល​កាក​សំណល់​ប្រមាណ​ជាង​ ៦០​% ​នៃ​​​កាក​សំណល់​នៅ​ក្នុង​សមុទ្រ​ទូទាំង​ពិភពលោក។ ​កាក​សំណល់​ដែល​ច្រើន​បំផុត​នោះ​ គឺ​កាក​សំណល់​ប្លាស្ទិក៕​ ដោយ៖ រតនៈ​វិភូ​ ​​
X
5s