សេដ្ឋកិច្ចមហាយក្សចិនកើនឡើង ៧%ឆ្នាំ២០១៥ កន្លងទៅ
ផលិតផលក្នុងស្រុកសរុបរបស់មហាយក្សចិន បានកើនឡើងដល់ជាង ១០ទ្រីលាន (១០ពាន់ពាន់លាន) ដុល្លារនៅឆ្នាំ២០១៥ កន្លងទៅក្នុងកំណើនប្រមាណ ៧% ស្របពេលដែលសេវាកម្មមានតម្លៃពាក់កណ្ដាល។ នេះបើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីចិន លោក លី ឃឺជាំងកាលពីថ្ងៃសៅរ៍។
លោកនាយករដ្ឋមន្ត្រីបានប្រកាសផងដែរថា អត្រាអ្នកមានការងារធ្វើបានកើនឡើងលើសការរំពឹងទុក ពោលគឺមានកម្លាំងពលកម្មសរុប ៩០០លាននាក់ខណៈបុគ្គលិកអាជីព និងមានជំនាញខ្ពស់មានចំនួន ១៥០លាននាក់៕
ដោយ៖ រតនៈវិភូ