តម្លៃប្រេងធ្លាក់ចុះក្រោម២៨ ដុល្លារក្នុងមួយបារ៉ែល ប៉ះពាល់ដល់ក្រុមហ៊ុនថាមពលជាច្រើននៅអាស៊ី
ផ្សារភាគហ៊ុននៅអាស៊ី កំពុងរងផលប៉ះពាល់ ដោយសារតែតម្លៃប្រេងបានធ្លាក់ចុះ ក្រោម២៨ ដុល្លារក្នុងមួយបារ៉ែល ដែលវាជាលើកទី១ហើយ ចាប់តាំងពីឆ្នាំ២០០៣មក។
ការធ្លាក់ចុះតម្លៃមិនគួរឲ្យជឿនេះ ក៏ជាផ្នែកមួយបណ្ដាលមកពីសហគមន៍អន្តរជាតិ បានដកទណ្ឌកម្មប្រេងពីប្រទេសអ៊ីរ៉ង់ ដែលនាំឲ្យប្រទេសសក្ដានុពលក្នុងការផលិតប្រេងនេះ អាចនាំចេញប្រេងបានច្រើនទៅកាន់ទីផ្សារអន្តរជាតិ។
ដោយសារតែបែបនេះ ហើយបានជាតម្លៃប្រេងនៅលើពិភពលោក បានបន្តធ្លាក់ថ្លៃ ហើយវាក៏បានប៉ះពាល់ដល់ផ្សារភាគហ៊ុននៅតំបន់អាស៊ីជាច្រើន ជាពិសេសក្រុមហ៊ុនផ្នែកថាមពលតែម្ដង៕
ដោយ៖ រតនា វិចិត្រ