​​​៣​ចំណុច​សំខាន់ៗ ​ដែល​មនុស្ស​វ័យ​ខ្ទង់​២០​ឆ្នាំ​​ ​ត្រូវ​យល់​ដឹង​អំពី​ការ​ចំណាយ​ ​និង ការ​សន្សំ​លុយ​​



​វ័យ​ខ្ទង់​​២០​ឆ្នាំ ​​ជា​មនុស្ស​ដែល​មិន​មែន​ក្មេង​ទៀត​នោះ​ទេ ថ្វីត្បិត​តែ​ចិត្ត​គំនិត​នៅ​មិន​ទាន់​ចាស់ទុំ​នៅ​ឡើយ​ក្ដី។ ​ស្ថិត​ក្នុង​វ័យ​នេះ ​បើ​អ្នក​ចេះ​រៀបចំ​ជីវិត​ឲ្យ​បាន​ល្អ ​​នោះ​អនាគត​របស់​អ្នក​នឹង​ភ្លឺស្វាង​មិន​ខាន ​ជា​ពិសេស​ទាក់ទង​នឹង​ការ​​ចាយវាយ​ ​និង សន្សំ​លុយ​កាក់​។ ​​ខាង​ក្រោម​នេះ ​ជា​ចំណុច​សំខាន់ៗ ​ដែល​មនុស្ស​វ័យ​ខ្ទង់​២០​ឆ្នាំ​​ ​ត្រូវ​យល់​ដឹង​៖​ ​​១)​​ ​ត្រូវ​រៀន​សន្សំ​លុយ ​​ឲ្យ​ក្លាយ​ជា​ទម្លាប់​៖​ វ័យ​ខ្ទង់​២០​ឆ្នាំ​​​ ជា​វ័យ​ដែល​ត្រូវ​ការ​ភាព​សប្បាយ​រីករាយ​ច្រើន ​ហើយ​មិន​សូវ​ចេះ​គិត​សន្សំ​លុយ​កាក់​អ្វី​នោះ​ទេ​​ ​ពោល​គឺ​មាន​ប៉ុន្មាន​សឹង​តែ​ចាយ​ប៉ុណ្ណោះ​​ឬ ​ខ្ចី​គេ​ចាយ​បន្ថែម​ទៀត​​ក៏​មាន​​។ ​​ដូច្នេះ​ហើយ ​បើ​អ្នក​មិន​បង្វឹក​ខ្លួន​ឲ្យ​​ឲ្យ​ចេះ​សន្សំ​លុយ​នោះ​ទេ ​ទោះ​លុយ​ប៉ុន្មាន​ក៏​មិន​ចេះ​សល់​ដែរ​។ ​អ្នក​ត្រូវ​ចេះ​រៀន​សន្សំ​​ ​ហើយ​ធ្វើ​វា​ជា​រៀងរាល់​ថ្ងៃ​ ​ដើម្បី​ក្លាយ​ជា​ទម្លាប់​ល្អ​មួយ​។ ២) ​ត្រូវ​តែ​ចេះ​រក​​ខ្លះ​​ ​មុន​ពេល​ចាយ​លុយ​៖ ​បើ​អ្នក​​នៅ​តែ​ពឹង​លើ​ឪពុក​ម្ដាយ​នោះ​ ​អ្នក​ពិត​ជា​គ្មាន​ថ្ងៃ​យល់​ច្បាស់​អំពី​ការ​លំបាក​នៃ​ការ​​រក​លុយ​នោះ​ទេ ​​ដូច្នេះ​ហើយ​គួរ​តែ​ចេញ​មុខ​រក​លុយ​ខ្លួន​ឯង​ខ្លះ​ហើយ ​​ដើម្បី​ដឹង​ច្បាស់​អំពី​រសជាតិ​ជីវិត​ ​ហើយ​ដល់​ពេល​នោះ​អ្នក​នឹង​​មិន​ហ៊ាន​ចាយ​វាយ​ខ្ជះខ្ជាយ​ទៀត​ឡើយ​។ ៣) កាត់បន្ថយ​ការ​ចំណាយ​រាល់​វត្ថុ​ដែល​មិន​ចាំ​បាច់​៖ ​​អ្នក​ត្រូវ​ដឹង​ច្បាស់​ថា ​វត្ថុ​ណា​ខ្លះ​ដែល​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​ការ​រស់នៅ​របស់​អ្នក ​ ​​ហើយ​វត្ថុ​ណា​ខ្លះ​ដែល​​មិន​សូវ​សំខាន់​។ ​នៅ​ពេល​​ដឹង​ច្បាស់​​ហើយ ​អ្នក​គួរ​តែ​ទិញ​តែ​អ្វី​ដែល​ចាំបាច់ ​និង កាត់បន្ថយ​ ​ឬ មិន​ទិញ​អ្វី​ដែល​មិន​សូវ​ចាំបាច់​នោះ​ទេ ​​ព្រោះ​ទិញ​គ្រប់យ៉ាង​នោះ​​ អ្នក​គ្មាន​ថ្ងៃ​អាច​សន្សំ​លុយ​បាន​ឡើយ​៕ ​​​​​​​​​​​​ដោយ​៖ រតនា ​វិចិត្រ​
X
5s