​​ការ​ស្រាវជ្រាវ​របស់​Oxford​៖ ​មិត្តភ័ក្ដិ​ក្នុង​​Facebook ​ភាគច្រើន​ជា​មិត្តភ័ក្ដិ​ក្លែងក្លាយ​ប៉ុណ្ណោះ​!​



​​​មិត្តភ័ក្ដិ​ក្នុង​បណ្ដាញ​សង្គមFacebook  ​​ភាគច្រើន ​គឺ​ជា​មិត្ត​ក្លែងក្លាយ​ប៉ុណ្ណោះ​​ ​ព្រោះ​​ពួកគេ​មិន​ខ្វល់​ពី​អ្នក ​និង ​មិន​សូម្បីតែ​អាណិតអាសូរ​ពេល​ឃើញ​អ្នក​ជួប​បញ្ហា​។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​​នា​ពេល​ថ្មីៗ​​​កន្លង​ទៅ​​របស់​សាកលវិទ្យាល័យ​Oxford។ ​តាមរយៈ​ការ​ស្រាវជ្រាវ​នោះ​​បាន​រក​ឃើញ​ថា ​គិត​ជា​មធ្យម​​មនុស្ស​ម្នាក់ៗ​​មាន​មិត្តភ័ក្ដិ​ក្នុង​បណ្ដាញ​សង្គមFacebook​​យ៉ាង​ហោច​ណាស់​ក៏​ ១៥០​ដែរ​ ប៉ុន្តែ​នៅ​ពេល​បង្ហោះ​​​អំពី​បញ្ហា​ ឬ ​ទុក្ខសោក​ផ្ទាល់​ខ្លួន​នោះ​ ​គឺ​មាន​មិត្តភ័ក្ដិ​មិន​ដល់​១៥​នាក់​ផង ​ដែល​ចេញ​មុខ​សួរនាំ ​និង ​បង្ហាញ​ពី​ក្ដី​អាណិតអាសូរ​។ ​ការ​ស្រាវជ្រាវ​ដដែល​បាន​បញ្ជាក់​ថា ​គិត​ជា​ទូទៅ​ ​គឺ​មនុស្ស​ម្នាក់ៗ​​គឺ​មាន​មិត្តភ័ក្ដិ​ពិត​ប្រាកដ​នៅ​លើ បណ្ដាញ​សង្គមFacebook​តែ​២៧​ភាគរយ​ប៉ុណ្ណោះ ​​ក្រៅ​ពី​នោះ​គឺ​សុទ្ធតែ​ជា​មិត្តភ័ក្ដិ​ក្លែងក្លាយ​៕ លោក Robin Dunbar ​សាស្ត្រាចារ្យ​ផ្នែក​ចិត្តសាស្ត្រ ​​នៅ​សាកលវិទ្យាល័យ Oxford​បាន​បញ្ជាក់​ថា ​​គោលបំណង​ការ​ស្រាវជ្រាវ​នេះ គឺ​ដើម្បី​ស្វែងរក​ទំនាក់ទំនង​រវាង​ ​មិត្តភ័ក្ដិ​ពិត​ប្រាកដ​ និង មិត្តភ័ក្ដិ​ក្លែងក្លាយ​​ក្នុង បណ្ដាញ​សង្គមFacebook​ដែល​ជា​បណ្ដាញ​សង្គម​​មាន​មនុស្ស​ប្រើប្រាស់​ច្រើន​សន្ធឹកសន្ធាប់​នៅ​លើ​ពិភពលោក​។ ​​​​ដោយ​៖ រតនា​ វិចិត្រ​
X
5s