ក្រុមហ៊ុនអាកាសចរណ៍ Qata នឹងចាប់ផ្ដើមហោះហើររយៈចម្ងាយឆ្ងាយជាងគេលើលោក
នាយកប្រតិបត្តិលោក Akbar Al Baker របស់ក្រុមហ៊ុនអាកាសចរណ៍ Qataបានប្រាប់ទៅសារព័ត៌មាន Bloomberg កាលពីសប្ដាហ៍មុនថា ក្រុមហ៊ុនមួយនេះនឹងធ្វើការហោះហើររយៈចំងាយឆ្ងាយមិនធ្លាប់មានពីមុន។
ការហោះហើរដឹកជញ្ជូននេះគឺនឹងមិនមានការឈប់សម្រាកឡើយដែលមានរយៈចម្ងាយប្រហែល ១៤ ៥៣៨ គីឡូម៉ែត្រដែលត្រូវចំណាយពេល ១៨ ម៉ោងកន្លះ។
ជាទូទៅការហោះហើរឆ្ងាយជាងគេនៅក្នុងពិភពលោកគឺមានរយៈចំងាយឆ្ងាយជាងគេត្រឹមតែ ១៤ ៥៣៨ គីឡូម៉ែត្រដែលចំណាយពេល ១៦ម៉ោងនឹង៥៥នាទីប៉ុណ្ណោះ។
នាឆ្នាំក្រោយក្រុមហ៊ុនមួយនេះនឹងធ្វើការហោះហើរទៅទីក្រុង Dubai នឹងទីក្រុង Panama ដែលមានរយៈចម្ងាយ ១៣ ៨០៣ គីឡូម៉ែត្រដែលចំណាយពេល ១៧ម៉ោងនឹង ៣៥នាទី។
ក្រុមហ៊ុន Qatar បានរំពឹងថា ខ្លួននឹងដឹកជញ្ជូនអ្នកដំណើរដ៏ច្រើនសន្ធឹកសន្ធាប់តាមរយៈយន្តហោះ Boeing 777-200LR Worldliners ដែលជាប្រភេទយន្តហោះអាចផ្ទុកអ្នកដំណើរដល់ទៅ ៣០០នាក់ ជាមួយរយៈចម្ងាយ ១៥ ៨៤៣គីឡូម៉ែត្រ៕
សូមមើលជើងហោះហើរដែលមានចម្ងាយឆ្ងាយខាងក្រោម៖