​មហាសេដ្ឋី​​​មាន​ជាង​គេ​បំផុត​​ប្រចាំ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ​​



​ចំនួន​មហាសេដ្ឋី​បាន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​​ ខណៈ​ទ្រព្យ​សម្បត្តិ​របស់​មហាសេដ្ឋី​​ដែល​ជាប់​ចំណាត់​ថ្នាក់​នៅ​ឆ្នាំ​កន្លង​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ។ ​ខាង​ក្រោម​នេះ​ជា​​ឈ្មោះ​មហាសេដ្ឋី​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រទេស​​ដែល​ស្ថិត​នៅ​តំបន់​អាស៊ាន​៖ ​ថៃ​ ៖ លោក​ ​Dhanin Chearavanont ​ជា​មួយ​ទ្រព្យ​សម្បត្តិ​ ១៦,៨​ពាន់​លាន​ដុល្លារ​ ​លោក​ Chearavanont ​ជា​​អគ្គ​នាយក​ និង​ជា​អ្នក​ដឹក​នាំ​ក្រុមហ៊ុន​ Charoen Pokphand (ចម្រើន​ភោគផល) ​ឬ​​ CP Group ​ដែល​ជា​ក្រុមហ៊ុន​​កសិកម្ម​ខាង​ផ្គត់ផ្គង់​សាច់​​ធំ​ជាង​គេ​បំផុត​មួយ​ក្នុង​លោក​នា​ពេល​បច្ចុប្បន្ន។ ​ [caption id="attachment_6113" align="aligncenter" width="670"]Dhanin-Chearavanont1 ប្រភព៖ www.nationmultimedia.com[/caption] ​ហ្វីលីពីន៖ លោក​ Henry Sy និង​គ្រួសារ​ មាន​ទ្រព្យ​សម្បត្តិ​ ១១,៩​ពាន់​លាន​ដុល្លារ​ ​ជា​មហាសេដ្ឋី​រក​ស៊ី​ផ្នែក​វាយនភណ្ឌ​​ ​ផ្នែក​ទីផ្សារ​ទំនើប​ និង​​អចលនទ្រព្យ។ ​ក្រុមហ៊ុន​របស់​លោក​មាន​ការ​ច្របាច់​បញ្ចូល​គ្នា​ជា​មួយ​ក្រុមហ៊ុន​ធំ​ជា​ច្រើន​ទៀត។ បច្ចុប្បន្ន​ក្រុមហ៊ុន​ Investment and SM Prime Holdings ​បាន​កើន​តម្លៃ​ពី​ ១៧​ ទៅ​ ២០​%​ធៀប​នឹង​ឆ្នាំ​មុន។ [caption id="attachment_6115" align="aligncenter" width="670"]ប្រភព៖ primer.com.ph ប្រភព៖ primer.com.ph[/caption] ​ម៉ាឡេស៊ី៖ ​លោក​ Robert Kuok ​ជា​មួយ​ទ្រព្យ​សម្បត្តិ​ ៨,៦​ពាន់​លាន​ដុល្លារ​ ​​លោក​ជា​​មហា​សេដ្ឋី​រក​ស៊ី​ពហុ​វិស័យ​ ដូច​ជា​ ​ផ្នែក​ដឹក​ជញ្ជូន​ ​ប្រេង​ដូង​ ​ស្ករ​អំពៅ​ ​និង​អចលនទ្រព្យ​នៅ​ហុងកុង​ សិង្ហបុរី​ ​និង​ម៉ាឡេស៊ី។ Robert-Kuok111 ​​ ​សិង្ហបុរី៖ ​លោក​ Robert & Philip Ng ​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ​ ៨,៧​ពាន់​លាន​ដុល្លារ​ ​លោក​ និង​បង​ប្អូន​របស់​លោក​​គឺ​ជា​មហាសេដ្ឋី​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​ នៅ​ប្រទេស​សិង្ហបុរី។ ​លោក​ជា​មហាសេដ្ឋី​ផ្នែក​អចលនទ្រព្យ​ ​ កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ លោក​បាន​ខាត​បង់​​អស់​​​ជាង​ ៤​ពាន់​លាន​ដុល្លារ​​ដោយសារ​តែ​ទីផ្សារ​​​អចលនទ្រព្យ​មាន​ការ​ថមថយ​នៅ​សិង្ហបុរី​ និង​ហុងកុង។ [caption id="attachment_6117" align="aligncenter" width="670"]ប្រភព៖ www.wealthmastery.sg ប្រភព៖ www.wealthmastery.sg[/caption] ​ឥណ្ឌូណេស៊ី៖ ​លោក​ Hartono និង​គ្រួសារ​ មាន​ទ្រព្យ​សម្បត្តិ​ប្រហែល​ ១៥,៤​ពាន់​លាន​ដុល្លារ ​លោក​បាន​ជាប់​ជា​មហាសេដ្ឋី​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​នៅ​ឥណ្ឌូណេស៊ី​​ក្នុង​រយៈ​ពេល​ ៧​ឆ្នាំ​ជាប់​ៗ​គ្នា។ ​​​ប្រភព​ចំណូល​​សម្រាប់​គ្រួសារ​មហាសេដ្ឋី​រូប​នេះ​ គឺ​ថ្នាំជក់។ [caption id="attachment_6118" align="aligncenter" width="670"]ប្រភព៖ www.forbes.com ប្រភព៖ www.forbes.com[/caption] វៀតណាម៖ លោក​ Pham Nhat Vuong ​ជា​មួយ​ទ្រព្យ​សម្បត្តិ​ ១,៩​ពាន់​លាន​ដុល្លារ​ ​លោក​ជា​​ប្រធាន​​ក្រុមហ៊ុន​ Vingroup ​ដែល​បាន​ចំណាយ​ពេល​​​ជា​ច្រើន​ឆ្នាំ​ទៅ​លើ​ការ​វិនិយោគ​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​នៅ​វៀតណាម៕ [caption id="attachment_6119" align="aligncenter" width="670"]ប្រភព៖ vietq.vn ប្រភព៖ vietq.vn[/caption] ដោយ៖ រតនៈ​វិភូ​​
X
5s