​​អាកាស​ធាតុ​​នៅ​​កម្ពុជា ​នឹង​ចុះ​ត្រជាក់​​ជាថ្មី​ចាប់​ពី​ថ្ងៃ​ទី​​៧ ​ដល់​ ​ទី​៩​ខាង​មុខ​​​



​អាកាស​ធាតុ​ត្រជាក់​នៅ​កម្ពុជា ​នឹង​​​កើត​មាន​ម្ដង​ទៀត​ ​​​ចាប់​ពី​ថ្ងៃ​ទី​​៧ ​ដល់​ ​ទី​៩ ខែ​កុម្ភៈ​ខាង​មុខ ​​​រហូត​ដល់​១៥​អង្សាសេ​​​។ ​នេះ​បើ​តាម​​សេចក្ដី​ជូន​ដំណឹង​របស់​ ​នាយកដ្ឋាន​ឧតុនិយម​​នៃ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ។ ​អាកាស​ធាតុ​ត្រជាក់​នេះ ​បណ្ដាល​មក​ពី​សម្ពាធ​បរិយាកាស​ខ្ពស់ លើ​ប្រទេស​ចិន​ដែល​កំពុង​បង្កើន​ឥទ្ធិពល​សាជាថ្មី​ទៀត​មក​លើ​ប្រទេស​កម្ពុជា​។ ​​ក្នុង​នោះ​ខេត្ត​មណ្ឌលគិរី ​រតនគិរី ​ ព្រះវិហារ ឧត្តរមានជ័យ និង បន្ទាយមានជ័យ ​​នឹង​មាន​សីតុណ្ហភាព​អប្បបរមា​ពី ១៥ ទៅ ១៧​អង្សាសេ​ និង អតិបរមា២៦ ទៅ ២៨អង្សាសេ​ ។ ​ដោយ​ឡែក​ខេត្ត បាត់ដំបង ប៉ៃលិន ​ សៀមរាប ​និង​ ស្ទឹងត្រែង​ ​នឹង​មាន​សីតុណ្ហភាព​​អប្បបរមា​ពី​១៧ ទៅ ១៩អង្សាសេ និង អតិបរមា ពី ២៨​ ទៅ ៣០អង្សាសេ។ ​​ជា​មួយ​គ្នា​នោះ​ នាយកដ្ឋាន​ឧតុនិយម​ក៏​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​​មាន​ការ​ប្រុងប្រយ័ត្ន​ ​និង ​យកចិត្ត​ទុកដាក់​ចំពោះ​សុខភាព​ផង​ដែរ​៕ ​ដោយ​៖ ​អ៊ុន ​ភក្តី​
X
5s