អ្នកជំនាញសេដ្ឋកិច្ច៖ ចិនកំពុងអស់លុយ
បើតាមការអះអាងពីអ្នកជំនាញសេដ្ឋកិច្ចម្នាក់គឺលោក Albert Edwards បានឱ្យដឹងថា ចិនកំពុងតែអស់លុយ ដែលនឹងដាក់បណ្ដែតប្រាក់យ័នជារូបិយប័ណ្ណសេរី។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានព្យាករណ៍តម្លៃភាគហ៊ុនសហរដ្ឋអាមេរិកនឹងធ្លាក់ចុះ ៧៥% ហើយបានលើកឡើងបន្តទៀតថា ពិភពលោកនឹងប្រឈមវិបត្តិសេដ្ឋកិច្ចធំមួយផ្សេងទៀតនៅពេលខាងមុខ។
ការព្យាករណ៍របស់លោក គឺត្រូវបានធ្វើឡើងនៅក្រុមហ៊ុនហិរញ្ញវត្ថុធំមួយមានមូលដ្ឋាននៅប៉ារីសកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ មូលហេតុដែលលោកអះអាងថាចិនអស់លុយគឺចង់សំដៅទៅលើប្រាក់បម្រុងប្ដូរប្រាក់ ដែលចិននឹងត្រូវបង្ខំចិត្តបណ្ដែតប្រាក់យ័នជារូបិយប័ណ្ណសេរី។
ប្រាក់បម្រុងប្ដូរប្រាក់របស់ចិនបានកើនឡើងដល់ ៤ទ្រីលានដុល្លារនៅពាក់កណ្ដាលឆ្នាំ២០១៤ ប៉ុន្តែចិនបានប្រើប្រាស់អស់ ៨០០ពាន់ពាន់លានដុល្លារនៃសាច់ប្រាក់នៅបរទេសរបស់ខ្លួនដែលប្រការនេះហើយដែលធ្វើឱ្យអ្នកសេដ្ឋកិច្ចខាងលើសន្និដ្ឋានថា ចិនអាចនឹងអស់លុយ៕ ដោយ៖ រតនៈវិភូ