ស្រ្តីចិន៦រូប​ឋិតនៅ​ក្នុង​បញ្ជី​ស្ត្រី​ដែល​មាន​ឥទ្ធិពល​បំផុត​ក្នុង​លោក​



ទស្សនាវដ្ដី Forbes​បាន​ផ្សាយ​អោយ​ដឹង​ថា​ក្នុង​ចំណោម​ស្រ្តី​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភពលោក​ចំនួន​១០០នាក់ ក្នុង​នោះ​មាន​ស្ត្រី​ជា​ជនជាតិ​ចិន​៦​នាក់ ឋិត​ក្នុង​បញ្ជី​នេះ​ផង​ដែរ។ ស្រ្តីជនជាតិចិនទាំង៦នាក់នោះ មាន៥នាក់ជាចិនដីគោក និង​មាន​ម្នាក់​ជា​ចិន​ហុងកុង។ ១) Lucy Peng៖ ​Lucy Peng ជា​ស្រ្តី​ដែល​មាន​ឥទ្ធិពល​ជាប់​លេខ​រៀង​លំដាប់​ទី​៣៣។ Lucy Peng ឬ​ហៅថា​ Peng Lei មាន​វ័យ​៤២ឆ្នាំ មាន​ដើម​កំណើត​នៅ​ក្រុង​ចុងគីង​។ គាត់​ជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ Alibaba Group ដែល​ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដ៏​ធំ​បំផុត​របស់​ចិន និង​ជា​នាយក​ប្រតិបត្តិ​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Alibaba ដៃគូ​ជា​មួយ​ក្រុមហ៊ុន​ Ant Financial Services Group។ [caption id="attachment_6354" align="aligncenter" width="670"]ប្រភព៖ web.asiaone.com ប្រភព៖ web.asiaone.com[/caption] ២) ​Margaret Chan៖ ​លោកស្រី​វេជ្ជបណ្ឌិត ​Margaret Chan នៅ​លំដាប់​លេខ​រៀង​ទី​៦២ លោក​ស្រី មាន​វ័យ​៦៨ឆ្នាំ មាន​ដើម​កំណើត​ជា​ចិន​ហុងកុង។ ចាប់​តាំង​ពី​ឆ្នាំ​២០០៦មក លោកស្រី​វេជ្ជបណ្ឌិត មាន​តួនាទី​ជា​អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក។ លោកស្រី​ Chan ទទួល​បន្ទុក​នាំ​មុខ​គេ​ក្នុង​ការ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​ជា​សាកល​ទៅ​នឹង​ជំងឺ​ផ្សេងៗ​ ដូចជា​ជំងឺ​ផ្ដាសាយ​បក្សី និង ជំងឺ​អេបូឡា ជាដើម។ [caption id="attachment_6355" align="aligncenter" width="670"]ប្រភព៖ www.who.int ប្រភព៖ www.who.int[/caption] ៣) Peng Liyuan៖ ​លោកស្រី Peng Liyuan ជា​ភរិយា​របស់​ប្រធានាធិបតី​ចិន លោក Xi Jingping។ លោកស្រី​ឋិតនៅ​ក្នុង​លេខ​រៀង​លំដាប់​ទី​៦៨ ក្នុង​បញ្ជី​ស្ត្រី​ដែល​មាន​ឥទ្ធិពល​បំផុត​ក្នុង​លោក។ លោក​ស្រី​ជា​ស្ត្រី​ទី​១​របស់​ចិន ជា​អ្នក​ចម្រៀង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ផង​ដែរ​។ លោកស្រី Peng Liyuan បាន​ធ្វើ​ការងារ​មនុស្សធម៌​ក្នុង​វិស័យ​អប់រំ​នៅ​តាម​ជនបទ និង​ ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​របេង ដោយ​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​នោះ​ទេ។ [caption id="attachment_6357" align="aligncenter" width="670"]ប្រភព៖ www.telegraph.co.uk ប្រភព៖ www.telegraph.co.uk[/caption] ៤) Zhang Xin៖ ​លោកស្រី មហាសេដ្ឋី​នី​ Zhang Xin ជាប់​នៅ​លំដាប់​លេខ​រៀង​ទី​៦៩។ លោកស្រី Zhang Xin​ ជា​សហ​ស្ថាបនិក​ ​និង ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​SOHO ដែល​មាន​ការិយាល័យ​អចលនទ្រព្យ​ដ៏​ធំ​ជាង​​គេ​បំផុត​របស់​ប្រទេស​ចិន។ [caption id="attachment_6358" align="aligncenter" width="670"]ប្រភព៖ www.forbes.com ប្រភព៖ www.forbes.com[/caption] ៥)​ Solina Chau៖ ​លោកស្រី Solina Chau ជា​ពាណិជ្ជករ​នៅ​ក្រុង​ហុងកុង ឋិតនៅ​លំដាប់​លេខ​រៀង​ទី​៧៨ ក្នុង​ចំណោម​ស្ត្រី​ដែល​មាន​ឥទ្ធិពល​បំផុត​ក្នុង​លោក។ លោកស្រី Chau គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​​ក្នុង​ក្រុមហ៊ុន Cheung Kong Group និង​ជា​នាយក​នៃ​មូលនិធិ​ Li Ka Shing ផង​ដែរ។ [caption id="attachment_6359" align="aligncenter" width="670"]ប្រភព៖ chinainfluence.org ប្រភព៖ chinainfluence.org[/caption] ៦) Yao Chen៖​ ​អ្នកនាង Yao Chan គឺ​ជា​ស្ត្រី​ម្នាក់​ដែល​មាន​ប្រជាប្រិយ​ភាព​បំផុត​នៅ​ចិន។ Yao ជាប់​នៅ​លំដាប់​លេខ​រៀង​ទី​៨២ នៅ​ក្នុង​បញ្ជី​ស្ត្រី​ដែល​មាន​ឥទ្ធិពល​បំផុត​ក្នុង​លោក។ នៅឆ្នាំ២០១៣ Yao បាន​ក្លាយ​ជា​អគ្គរាជទូត​សុឆន្ទៈ​អង្គការ​ UNHCR ដំបូង​គេ​របស់​ចិន។ អ្នកនាង Yao ត្រូវ​បាន​អ្នក​គាំទ្រ ចាត់​ទុក​ជា​ Angelina Jolie របស់​ចិន។ [caption id="attachment_6360" align="aligncenter" width="670"]ប្រភព៖ www.telegraph.co.uk ប្រភព៖ www.telegraph.co.uk[/caption] ប្រែ​សម្រួល៖ សុខា នីកា ប្រភព៖ceoworld.biz
X
5s