ISIS មានទាំងអាវុធមីស៊ីលទៀត តើមានអនុភាពប៉ុណ្ណា និងនរណាជាអ្នកផ្គត់ផ្គង់ឱ្យ?
កងកម្លាំងនៃក្រុមរដ្ឋឥស្លាមជ្រុលនិយម ISIS ត្រូវបានរាយការណ៍កាលពីខែដើមខែវិច្ឆិកា ឆ្នាំ២០១៥ ថា មានអាវុធដ៏គ្រោះថ្នាក់ គឺមីស៊ីលស្កុត (Scud) ដែលកងកម្លាំងនេះបានសម្ដែងព្យុហយាត្រានៅជុំវិញទីក្រុង Raqqa នៃប្រទេសស៊ីរី អស់រយៈពេលជាច្រើនសប្ដាហ៍។
តាមប្រភព មីស៊ីលនេះគឺផលិតក្នុងសម័យសហភាពសូវៀត គឺក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ដែលអាចបាញ់បានក្នុងរយៈចម្ងាយពី ១៨៥គីឡូម៉ែត្រ ដល់ ៧០០គីឡូម៉ែត្រ។ ដោយឡែក បើតាមប្រភពពីសហរដ្ឋអាមេរិក គឺមីស៊ីលនោះមិនដំណើរការទៀតទេ ពោលគឺគ្រាន់តែប្រើដើម្បីសម្ញែងឱ្យកងកម្លាំងសម្ព័ន្ធមិត្តភ័យខ្លាចតែប៉ុណ្ណោះ។
ទោះជាយ៉ាងណា មានការព្រួយបារម្ភខ្លាំងប្រសិនបើមីស៊ីលនោះនៅដំណើរការមែនព្រោះថា អនុភាពវាអាបង្កឱ្យគ្រោះថ្នាក់ខ្លាំង។ ចុះរណាជាអ្នកផ្ដល់ឱ្យក្រុម ISIS? រឿងនេះកំពុងស្ថិតនៅជាចម្ងល់នៅឡើយ៕ ដោយ៖ រតនៈវិភូ